ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ ​ស្តីពី​ “​បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​សាងសង់​ ​ត​ម្លើ​ង​រុះរើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅតាមភូមិ​សា​ស្រ្ត​ខេត្ត​”

អត្ថបទដោយ៖ Administrator

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ខេត្ត​ស្ទឹង​ត្រែង​ ​៖​ ​ថ្ងៃអង្គារ​ ​៧​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​ស្ទឹង​ត្រែង​ ​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ​ក្នុង​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ “​បែបបទ​ ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​សាងសង់​ ​ត​ម្លើ​ង​ ​រុះរើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​”​។​

​សិក្ខាសាលា​នេះ​ ​រៀបចំ​ដោយ​នាយកដ្ឋាន​គោល​នយោបាយ​ទូរគមនាគមន៍​ ​នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​រួម​ជាមួយ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​ស្ទឹង​ត្រែង​ ​គោលបំណង​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ ​ការ​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព​ ​និង​ការ​ការពារ​បរិស្ថាន​ ​ជូន​ដល់​ម​ន្រ្តី​រាជការ​ ​នៃ​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ស្ទឹង​ត្រែង​ ​រួម​ទាំង​ម​ន្រ្តី​រាជការ​មកពី​បណ្តា​មន្ទីរ​ ​ប​.​ទ​. ​នៃ​ខេត្ត​ជិតខាង​ដូចជា​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​កំពង់ធំ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​ព្រះវិហារ​ ​ក្រចេះ​ ​រត​ន​គី​រី​ ​មណ្ឌល​គី​រី​ ​មន្ត្រី​រាជការ​នៃ​សាលាខេត្ត​ ​មន្ទីរ​ពាក់ព័ន្ធ​ ​និង​តំណាង​សាខា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​បំរើ​សេវា​អុី​ន​ធឺ​ណិ​ត​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​៕​

ព័ត៌មានជាប់ទាក់ទង