“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ កំពុងសិក្សាឆ្នាំទី១ នៅ គ្រឹះស្ថានឧត្តមសិក្សាចំនួន៥ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)