ឯកឧត្ដម កាន ច័ន្ទមេត្តា បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ "ការ​យល់​ដឹង​ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​" 

ភ្នំពេញៈ​ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី "ការយល់ដឹងទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណិត" នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ មន្ត្រីរាជការក្រសួង ប.ទ ព្រមទាំង ឯកឧត្ដម លោក លោកស្រី តំណាងមកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុន និងវិស័យឯកជនពាក់ព័ន្ធនានាផងដែរ។

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សិក្ខាសាលានាថ្ងៃនេះផងដែរបានផ្តោតទៅលើប្រធានបទមួយចំនួនដូចជា៖
– ការយល់ដឹងអំពីទិដ្ឋភាពទូទៅនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទៅលើសកលលោក និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំយន្តការការពារដល់អ្នកប្រើប្រាស់បច្ចេកវិទ្យា។
– ការស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ និងហត្ថលេខាឌីជីថល (Digital Signature) ដែលផ្តោតទៅលើការសំគាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអនឡាញ។
– ការស្វែងយល់ពីបទបញ្ញត្តិនៃការគ្រប់គ្រង និងប្រតិបត្តិការលើប្រព័ន្ធទូទាត់ប្រាក់ e-Banking ដែលធ្វើបទបង្ហាញដោយតំណាងមកពីធនាគារជាតិកម្ពុជា និងប្រតិបត្តិករក្រុមហ៊ុន Wing ព្រមទាំងមានការពិភាក្សាលើកត្តាផ្សេងៗទៀត៕
 


 

អត្ថបទជាប់ទាក់ទង