សិក្ខា​សាលា​បណ្តុះ​​បណ្តាល​​ស្តី​​អំ​ពី​​ «Internet​ Exchange​ Point​ (IXP) ​និង​​​ Spectrum ​Management​» ​

រាជធានីភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ បានសហការជាមួយ​ Asia-Pacific Telecommunity (APT) ​និង ​Asia-Pacific​ Network​ Information​ Center​ (APNIC)​ បើក​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​មួយ​មាន​រយៈពេល​ ០៤ថ្ងៃ​ ស្តី​ពី​ «Internet​ Exchange​ Point​ (IXP) ​និង ​Spectrum ​Management» ក្រោម​អធិបតីភាព ​ឯកឧត្តម ជុន វ៉ាត អគ្គនាយក ​នៃអគ្គ​នាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ និង​មាន​សិក្ខា​កាម​ចូល​រួម​ចំនួន​ ៤៥​រូប​ មក​ពី​បណ្ដា​ក្រសួង​-​ស្ថាប័ន​ ក្រុម​ហ៊ុន​ឯក​ជន​ និង​​ប្រតិបត្តិ​ករ​ទូរ​គមនាគមន៍​នា​នា នៅទីស្តីការក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ។​

សិក្ខា​សាលា​បណ្តុះ​បណ្តាល​នេះ​មាន​គោល​​បំណង​ចែក​រំលែក​នូវ​ចំណេះ​ដឹ​ង​​​ និង​បទ​ពិសោធន៍​ថ្មីៗ​ជូន​ដល់​សិក្ខា​កាម​ពី​បណ្ដា​ក្រសួង​- ស្ថាប័ន​រដ្ឋ​ ក្រុម​ហ៊ុន​ឯកជន​ និង​​ប្រតិបត្តិ​ករ​ទូរ​គមនាគមន៍​នានា​ឲ្យ​យល់​ដឹង​អំពី​៖
ទី១. លក្ខណៈរបស់ IXP

  • Introduction to IPv6 Address
  • OSPF/ISIS configuration for Service Provider networks
  • BGP introduction
  • BGP attributes, policy, and filtering
  • Peering objectives and Best Practices
  • IXP Network Design and Operations Best Practices

ទី២. ការគ្រប់គ្រង Spectrum

  • អំពីមូលដ្ឋានគ្រឹះនៃ Radio Spectrum
  • មូលដ្ឋាននៃការគ្រប់គ្រង Spectrum
  • ការធ្វើផែនការយុទ្ធសាស្រ្តគ្រប់គ្រង Spectrum
  • អំពីប្រព័ន្ធ APT Frequency Information System (AFIS) – Smart way of sharing ​the​ information​ of​ frequency ​usage​


 

អត្ថបទជាប់ទាក់ទង