ឯកឧត្តម អ៊ូ បូរ៉ាត់ អនុញ្ញាតឲ្យសិស្សមេធាវីជំនាន់ទី១៥ ចូលជួបដកស្រង់បទពិសោធន៍
រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ថ្នាក់ដឹកនាំរបស់អគ្គាធិការដ្ឋានដឹកនាំដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការនៃអគ្គាធិការដ្ឋាន បានអនុញ្ញាតឲ្យសិស្សមេធាវីជំនាន់ទី១៥ ចូលជួបដកស្រង់បទពិសោធន៍ និងស្វែងយល់អំពីនីតិវិធីជាក់ស្តែងលើប្រធានបទ "ការស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មតាមប្រព័ន្ធអេឡិកត្រូនិក (Online) និងបទល្មើសព្រហ្មទណ្ឌក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍"។