​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
​       
          នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​១​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ (​National​ ​Inter​net​ ​Gate​way​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​          ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​នេះ​នឹង​ចូល​រួមចំណែក​បង្កើន​ល្បឿន​អុីន​ធឺ​ណិ​ត​ក្នុង​ប្រទេស​និង​កាត់បន្ថយ​ចំណាយ​លើ​សេវា​មួយ​ចំនួន​របស់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អុីន​ធឺ​ណិ​ត​ ​ដែល​ចូល​រួមចំណែក​បង្កើន​សេដ្ឋកិច្ច​ជាតិ​ថែម​មួយ​ក​ម្រិ​ត​ទៀត​៕​

អត្ថបទជាប់ទាក់ទង