​​សេចក្ដីជូនដំណឹង​៖​ ស្ដីពី​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ឆ្នាំ​ ​២​០​១​៩​-​Cam​bo​d​i​a​ ​W​omen​ ​In​ ​T​e​c​h​ 2019

       "ស្រ្តី​កម្ពុជា​ដើម្បី​ការផ្លាស់ប្តូរ​ឌី​ជី​ថល​" ​ជា​ការ​ផ្តល់​កិត្តិយស​ ​និង​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នា​ពេល​កន្លងមក​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)​។​ ​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ជា​លើក​ទី​២​ ​សម្រាប់​ឆ្នាំ​២​០​១​៩​ ​បន្ត​ទៀត​។​ ​កម្មវិធី​នេះ​នឹង​បើកឱកាស​ដល់​សា​ធារ​ជន​ទូទៅ​ស្នើ​បេក្ខភាព​ស្រ្តី​គ្រប់រូប​ដែល​ខ្លួន​ទទួលស្គាល់​ថា​ជា​ស្រ្តី​គំរូ​ ​ស្ត្រី​ឆ្នើម​ ​និង​ស្ត្រី​សកម្ម​ ​បាន​ចូលរួម​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ ​ប​.​គ​.​ព​-​I​C​T​ ​ក្នុង​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់​កិត្តិយស​ជា​ "ស្រ្តី​ឆ្នើម​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​២​០​១​៩​" ​ពី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​បេ​ក្ខ​នារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​លើក​ក​ម្ពស់វិ​ស័យ​នេះ​ ​និង​ជំរុញ​ការចូលរួម​របស់​ស្រ្តី​ផ្សេងទៀត​ផង​ដែរ​។​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​ជ្រើសរើស​សម្រិតសម្រាំង​បេ​ក្ខ​នារី​ទាំងនោះ​ ​ហើយ​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​ស្រ្តី​ឆ្នើម​ក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​ដំបូងបង្អស់​មួយ​នៅ​កម្ពុជា​ "​Digital​ ​Cam​bo​d​i​a​" ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​។​
          ពានរង្វាន់​កិត្តិយស​សម្រាប់​ឆ្នាំ​២​០​១​៩​មាន​ ​០​៥​ប្រភេទ​៖​
         ១​. ​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ (​Cambodian​ ​Woman​ ​I​C​T​ ​E​n​t​rep​r​e​n​e​ur ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ ​និង​បាន​ធ្វើអាជីវកម្ម​ខាង​ផ្នែក​ ​ប​.​គ​.​ព​-​I​C​T​ ​ប្រកបដោយជោគជ័យ​មានការ​ទទួលស្គាល់​ក្នុងស្រុក​និង​អន្តរជាតិ​ ​ព្រមទាំង​សក្តានុពល​ក្នុង​ការពង្រីក​មុខរបរ​របស់​ខ្លួន​។​
         ២​. ​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​ ​ប​.​គ​.​ព​-​I​C​T​ (​Cambodian​ ​Woman​ ​I​C​T​ ​Engineer​ ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ជា​អ្នកដឹកនាំ​ដែល​មាន​ជំនាញ​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ ​មានការ​ច្នៃប្រឌិត​ខ្ពស់​ ​ហើយ​ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការប្រើប្រាស់​ជំនាញ​របស់​ខ្លួន​បម្រើ​ការ​ក្នុង​ស្ថាប័ន​ផ្សេងៗ​រហូតដល់​ពេល​បច្ចុប្បន្ន​។​
         ៣​. ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ឬ​សហគមន៍​ (​Cambodian​ ​Woman​ ​I​C​T​ ​For​ ​Community​ ​Award​) ​នឹង​ត្រូវ​ផ្តល់​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​មាន​ជំនាញ​បច្ចេកវិទ្យា​ ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​លះបង់​កម្លាំង​កាយ​ចិត្ត​ ​និង​ពេលវេលា​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដល់​សង្គម​ឬ​សហគមន៍​ ​ឬ​ ​ក៏​ជា​ស្រ្តី​ដែល​បាន​បង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​ ​បម្រើ​ដល់​ប្រយោជន៍​សង្គម​មិន​គិតថ្លៃ​។​
         ៤​. ស្រ្តី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ (​Creative​ ​Digital​ ​Contents​ ​Award​) ​ចំពោះ​ស្រ្តី​ដែល​មាន​ស្នាដៃ​អាច​បង្កើត​មាតិកា​ព័ត៌មាន​ (​M​u​l​t​i​media​ ​Content​, ​Digital​ ​Art​ ​and​ ​Design​ ​etc​.) ​ដែល​ប្លែក​ ​ហើយ​មានការ​ច្នៃប្រឌិត​ខ្ពស់​មានប្រយោជន៍​ដល់​សង្គម​ ​សេដ្ឋកិច្ច​ ​និង​វប្បធម៌​។​
         ៥​. ​ពន្លក​ថ្មី​ (​Girl​ ​Innovator​) ​ពានរង្វាន់​នេះ​ផ្តល់​ដល់​កុមារី​អាយុ​ក្រោម​១​៨​ឆ្នាំ​ ​អាច​ជា​បុគ្គល​ឬ​ជា​ក្រុម​ដែល​បាន​ច្នៃប្រឌិត​បង្កើត​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ពិសេស​ណាមួយ​។​
          ​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ខាងមុខនេះ​ដែរ​។​ ​
          សម្រាប់​ការ​ស្នើសុំ​បេ​ក្ខ​ភាពស្ត្រី​ឆ្នើម​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​សូម​ចុច​លើ​តំ​ដ​ភ្ជាប់​នេះ​ ​h​t​t​p​://cbr​d​.​go​v​.k​h​/​nomination​s ​ឬ​ ​
          អាច​ទំនាក់ទំនង​តាមរយៈ​សារ​អេឡិ​ក​ត្រូនិ​ក​ ​in​f​o@cbr​d​.​go​v​.k​h​
          ទូរស័ព្ទ​លេខ​ ​០​១​២​ ​៧​១​៧​ ​៣​១​៨​ ​ឬ​ ​០​៨​៦​ ​៤​៧​៨​ ​៧​៧​២​ ​៕​
​គណកម្មការ​រៀបចំ​កម្មវិធី​ ​សូម​រក្សា​សិទ្ធ​ក្នុង​ការ​កែប្រែ​កម្មវិធី​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជាមុន​ក្នុង​ករណី​ចាំបាច់​!

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥