​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​០​៣​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​ ​សរុប​ប្រមាណ​ ​១​០​០​រូប​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ជា​វិ​ស័​យ​អាទិភាព​មួយ​យ៉ាងសំខាន់​ ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ដូចដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៤​។​ ​ទោះបី​នៅ​ពេលនេះ​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ក៏ដោយ​ ​ប្រទេស​កម្ពុជា​ ​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ក្តាប់​យក​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្ដន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​មួយ​ចំនួន​ដូចជា​៖​ ​ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ​ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​មាន​ការអប់រំ​ខ្ពស់​ ​និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថល​យ៉ាង​ឆាប់រហ័ស​, ​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើប្រាស់​ទូរសព្ទ​ដៃ​ ​និង​ឧបករណ៍​ឆ្លាតវៃ​, ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​តាមរយៈ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​, ​និង​ឌី​ជី​ថល​ភា​វូប​នី​យ​កម្ម​ដែល​កំពុង​ជៈ​ឥទ្ធិពល​ជា​វិជ្ជមាន​ ​នៅ​ក្នុង​គ្រប់​វិ​ស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​ជាតិ​។​ ​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​បាន​នឹង​កំពុង​លេច​រូបរាង​ជា​បណ្តើរៗ​ ​ដូចជា​ការប្រើប្រាស់​ការ​ទូទាត់​ឌី​ជី​ថល​ ​ការ​កើន​ឡើង​នៃ​សកម្មភាព​កំសាន្ត​តាម​អន​ឡា​ញ​ ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ជាដើម​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បញ្ជាក់​ផង​ដែរ​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ស​បញ្ជាក់​ពី​ស្មារតី​នៃ​ការចូលរួម​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល​ ​និង​វិ​ស័យ​ឯកជន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ស​ង្ឈឹ​ម​ថា​អនុស្សរណៈ​នេះ​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ ​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​នានា​ ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក៏ដូចជា​រួមចំណែក​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ​ទៅជា​ប្រទេស​អភិវឌ្ឍន៍​នា​ពេល​អនាគត​៕​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អត្ថបទជាប់ទាក់ទង