​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​

Ministry of Post and Telecommunications

​ប្រទេស​ថៃ​៖​ ​លោកជំទាវ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​លើក​ទី​៨​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០​២​ ​ដល់​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃ​។​

​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​លើក​ទី​៨​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្តូរយោបល់គ្នា​ ​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​គំនិតច្នៃប្រឌិត​ ​និង​ដំណោះស្រាយ​ថ្មីៗ​ ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​រួមបញ្ចូល​ទាំង​បញ្ញត្តិ​ករ​ ​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកទេស​ថ្មីៗ​ដែល​ជា​ដំណោះស្រាយ​ដល់​បញ្ហា​ប្រឈម​ ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​។​

​វេទិកា​នេះ​បាន​ផ្តោត​លើ​ប្រធាន​បទ​ទាក់ទង​នឹង​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ប្រទេស​និមួយៗ​ ​ឆ្លើយតបនឹង​ការ​ប្រែប្រួល​នៃ​តម្រូវ​ការ​ទី​ផ្សារ​ ​ពិសេស​ជាមួយ​ការ​កើន​ឡើង​នៃ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ដោយ​ឆ្លងកាត់​ព្រំដែន​។​ ​ជាមួយគ្នា​នេះ​ ​វេទិកា​បាន​ពិភាក្សា​លើ​ការ​បំ​លាស់​ប្តូរ​ឌី​ជី​ថល​ ​ការប្រើប្រាស់​កម្មវិធី​ ​បច្ចេកវិទ្យា​ ​និង​ ​ន​វា​នុ​វត្ត​ន៍​ថ្មីៗ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ផង​ដែរ​។​

​តាម​រយ​:​វេទិកា​នេះ​ ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​ស្វែងយល់​ពី​ការ​ប្រឈម​ ​និង​យុទ្ធសាស្ត្រ​ ​ក៏ដូចជា​ដំណោះស្រាយ​ដែល​ប្រទេស​សមាជិក​នីមួយៗ​បាន​ព្យាយាម​ក្នុង​ការ​ដោះស្រាយ​ ​ពិសេស​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថល​ថ្មីៗ​ដែល​បង្កើន​នូវ​ប្រសិទ្ធ​ភាព​ការងារ​ ​បង្កើន​នូវ​ភាព​ប្រកួតប្រជែង​ ​និង​ការ​ឆ្លើយតប​ទៅ​នឹង​និន្នាការ​ប្រែប្រួល​នៃ​តម្រូវ​ការ​ ​បែបផែន​ជីវិត​ថ្មី​ ​និង​ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”