​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​សិក្សា​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃចន្ទ​ ​៦​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ ​និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ហៅ​កាត់​ថា​ និ​ប​ទី​ក​ (​NIP​TIC​T​)​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​ ​និង​ដាក់​ឱ្យ​ដំ​ណើ​ការ​កម្មវិធី​ទូរស័ព្ទ​ចំនួន​ ​២​ ​និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ចំនួន​ ​១​ ​ប្រភេទ​ ​ដើម្បី​ជា​ជំនួយ​បន្ថែម​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដូចជា​៖​

(​១​) ​កម្មវិធី​ ​Open​Trace​K​H​ ​ប្រើ​សម្រាប់​ស្វែងរក​បុគ្គល​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នករកឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​១​៩​។​ ​កម្មវិធី​នេះ​អាច​តាមដាន​ទំនាក់ទំនង​ក្នុង​សហគមន៍​ដោយ​ប្រើ​ ​Blue​tooth​ ​ជាគោល​ ​ហើយ​ធ្វើការ​កត់ត្រា​បុគ្គល​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយគ្នា​។​

(​២​) ​កម្មវិធី​ទូរស័ព្ទ​ (​Self​ ​Quarantine​)​ដើម្បី​កំណត់​ ​និង​រាយការណ៍​ពី​ស្ថានភាព​សុខភាព​របស់​បុគ្គល​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ឬ​សម្រាប់​គ្រប់គ្រង​អ្នកជំងឺ​។​

(​៣​) ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ ​ផ្គត់ផ្គង់​អ៊ុក​ស៊ី​សែន​ខ្នាត​តូច​ ​អាច​ប្រើ​ជា​ជំនួយ​ដល់​ការដកដង្ហើម​របស់​អ្នកជំងឺ​ជាពិសេស​សម្រាប់​ម​ន្ទី​ពេទ្យ​នៅ​ជនបទ​ ​ឬ​ទីតាំង​គ្មាន​អ៊ុក​ស៊ី​សែន​គ្រប់គ្រាន់​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​ចាត់​ក្រុម​អ្នកជំនាញ​ឱ្យ​បន្ត​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​ ​ដើម្បី​បន្ត​នីតិវិធី​ដាក់​ឱ្យ​ដំ​ណើ​ការ​កម្មវិធី​ខាងលើ​ក្នុងពេលឆាប់ៗ​ខាងមុខ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​គំនិតច្នៃប្រឌិត​របស់​ក្រុម​អ្នកស្រាវជ្រាវ​ ​និង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​ ​១​៩​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍