អបអរសាទរ កុមារកម្ពុជាពីររូបឈ្នះមេដាយប្រាក់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ និងកោតសរសើរចំពោះកុមារកម្ពុជាពីររូបឈ្នះមេដាយប្រាក់ ពីការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១ (ASEAN CYBERKIDS CAMP 2021)។ នៅក្នុងឆ្នាំនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី ដែលមានការចូលរួមពីកុមារ អាយុមិនលើសពី១២ឆ្នាំ នៃបណ្តាប្រទេសសមាជិកអាស៊ាន ហើយកម្ពុជាបានបញ្ជូនកុមារចូលរួមចំនួន២នាក់ គឺកុមារា ជិន មុនីរាជ មកពីសាលាបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីសាលាបឋមសិក្សាដង្កោ។

កម្មវិធីប្រកួតប្រជែងនេះ បង្កើតដោយរដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ២០០៨ ហើយមានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការធ្វើការជាក្រុម ការវិភាគលើបញ្ហា និងស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការប្រកួតប្រជែងក្នុងការសរសេរកូដកម្មវិធីគំនូរជីវចល។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល