ឯកឧត្ដមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ក្នុងភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ព្រមទាំង ឯកឧត្តមអភិបាលរងខេត្តឧត្តរមានជ័យ អ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុន សុភក្តិនីការអុិនវេសមេនគ្រុប ខូអិលធីឌី ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរប្រកបដោយមោទនភាពខ្ពស់បំផុត ចំពោះយុទ្ធជននៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានលះបង់ដ៏ធំធេង ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលបានខិតខំការពារបូរណភាពទឹកដីជាប្រចាំនៅតំបន់តាមបន្ទាត់ព្រំដែននេះ និងគោរពតាមការចាត់តាំងបានល្អរៀងរហូតមក។ បន្ថែមលើនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសភាពការណ៍ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តសម្រេចបាន និងការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ នៅក្នុងបរិបទដែលសកលលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា តទៅមុខទៀតចំណងនៃកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពនេះ រឹតតែត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើងៗ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញការខ្វះខាត និងតម្រូវការរបស់បងប្អូនយុទ្ធជន មិនថាស្ថិតនៅក្នុងស្ថានតានតឹងនោះទេយើងត្រូវការចាំបាច់បំផុតនូវសាមគ្គីភាពដើម្បីរួមគ្នាគាំទ្រជីវភាពរស់នៅរបស់យុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។ជាមួយគ្នានោះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវថវិកាចំនួន ១៦១, ៧៣៧, ០០០រៀល និងគ្រឿងឧបភោគ បរិភោគ បន្ថែមលើនេះ អ្នកឧកញ្ញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុន សុភ័ក្តនីការអុិនវេសមេនគ្រុប ខូអិលធីឌី បានឧបត្ថម្ភគោយន្តចំនួន ៣គ្រឿង និងឧបករណ៍ដ្រូនបង្ហោះចំនួន១គ្រឿងផងដែរ៕

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤