ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងសាធារណការនិងដឹកជញ្ជូន និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន​ (China Road and Bridge Corporation) ក្រុមហ៊ុន Huawei ប្រតិបត្តិករបង្គោលអង់តែន ព្រមទាំងបណ្តាប្រតិបត្តិករទូរគមនាគមន៍។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម​ និងកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់អង់តែនទូរសព្ទចល័ត ដើម្បីធានាផ្ដល់សេវាគ្របដណ្តប់ពេញលេញនៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២២​ កន្លងទៅ។

អត្ថបទជាប់ទាក់ទង