សេចក្តីណែនាំអំពីរបៀបភ្ជាប់ (Join) តេឡេក្រាម (Telegram) និងតាម (Follow) តិកតុក (Tik Tok) ផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី

ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេសប៊ុក (Facebook) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនដែលបង្កឱ្យមានការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់ និងដោយមើលឃើញថា កម្មវិធីតេឡេក្រាម (Telegram) និង តិកតុក (Tik Tok) គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលប្រើប្រាស់និងមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ការប្រើប្រាស់និងលុបគណនីហ្វេសប៊ុក ហើយបង្វែរមកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះជំនួសវិញ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់គ្រប់ប្រតិបត្តិករទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល សូមជួយផ្សព្វផ្សាយ លើកទឹកចិត្ត និងណែនាំដល់និយោជិត-បុគ្គលិកក្រោមឱវាទខ្លួន និងជួយផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ទាំងអស់ អំពីរបៀបភ្ជាប់ (Join) តេឡេក្រាម (Telegram) និងតាម (Follow) តិកតុក (Tik Tok) ផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអាចទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័ស ជាពិសេស គោលនយោបាយនិងវិធានការនានារបស់រាជរដ្ឋាភិបាល តាមរយៈ៖

  • សម្រាប់ការភ្ជាប់តេឡេក្រាម (Telegram)៖ ស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុចភ្ជាប់តំណភ្ជាប់ https://t.me/spmhunsen
  • សម្រាប់ការភ្ជាប់តិកតុក (Tik Tok)៖ ស្វែងរកឈ្មោះ @hunsenofcambodia ហើយចុចតាម (Follow) ឬចុចតំណភ្ជាប់ https://www.tiktok.com/@hunsenofcambodia
    ក.ប.ទ. សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទាំងអស់នឹងចូលរួមផ្សព្វផ្សាយ លើកទឹកចិត្ត និងណែនាំដល់និយោជិត-បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្សព្វផ្សាយដល់សាធារណជនទាំងអស់ឱ្យបានទូលំទូលាយ។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង