ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាលើកទី១៦ និងកិច្ចប្រជុំសកលស្តីអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ(Meridian Conference on Critical Information Infrastructure Protection – CIIP) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា

ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាលើកទី១៦ និងកិច្ចប្រជុំសកលស្តីអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ(Meridian Conference on Critical Information Infrastructure Protection – CIIP) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធ ទូទាំងសកលលោក។

សិក្ខាសាលានិងកិច្ចប្រជុំអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនេះ បានផ្តោតយកចិត្តទុកដាក់លើការពិភាក្សាសំខាន់ៗមួយចំនួនមានជាអាទិ៍ យុទ្ធសាស្រ្តក្នុងការការពារលើហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ, យន្តការនៃការបង្កើនកិច្ចសហការជាដៃគូពីមជ្ឈដ្ឋាននានារួមមាន សហគមន៍ វិស័យអប់រំ និង និងវិស័យឧស្សាហកម្មន៍ និងការរក្សាភាពធន់លើការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ។

ទីក្រុងញ៉ូដេលី | ថ្ងៃទី៦ កក្តដា ២០២៤

អត្ថបទជាប់ទាក់ទង