ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាង​ហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​រំឭក​ពី​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ប្រជាពលរដ្ឋ​ទាំងពីរ ចិន - កម្ពុជា ដែល​គិត​មកដល់ពេលនេះ មាន​រយៈពេល៥៥ឆ្នាំ​ហើយ។

នៅក្នុង​ឱកាស​នោះដែរ ឆ្លើយតប​ទៅនឹង​សំណើ​របស់​ឯកឧត្តម​ប្រាក់ សុខុន ដែល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ លោកជំទាវ ប៊ូ ជាង​ហ្គួ បាន​សម្តែង​នូវ​ក្តី​សុទិដ្ឋិនិយម ក្នុង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ឲ្យ​មាន​សមត្ថភាព​ដើរ​ឲ្យ​ទាន់​ការអភិវឌ្ឍន៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​នេះ រួមទាំង ការជួយ​រៀបចំ​លិខិតបទដ្ឋាន និង​ច្បាប់​គតិយុត្ត​នានា ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក៏ដូចជា​ការចូលរួមចំណែក​ក្នុងការ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ តាមរយៈ​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ​នូវ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ផងដែរ៕



កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣​

​កិច្ចប្រជុំ​កំពូល​នៃ​ការភ្ជាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅ​រាជធានី​បាងកក ក្រោម​អធិបតីភាព​លោកជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ចំនួន៣៧ប្រទេស

ផែនការមេបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍អាស៊ានឆ្នាំ ២០១៥​

​សិក្ខា​សាលា​ស្តី​ពី​ផែនការ​មេ​បច្ចេក​វិទ្យាព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ ២០១៥​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ វិច្ចិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន

administrator | ថ្ងៃ ព្រហស្បតី៏ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 12164

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៩