កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣

កិច្ចប្រជុំ​កំពូល​នៃ​ការភ្ជាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅ​រាជធានី​បាងកក ក្រោម​អធិបតីភាព​លោកជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ចំនួន៣៧ប្រទេស​ដែលជា​សមាជិក​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ក្នុងនោះ​ប្រតិភូ​កម្ពុជា​យើង​ដឹកនាំ​ដោយ​ឯកឧត្តម​គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​អមដំណើរ​ដោយ​ឯកឧត្តម​ប្រាក់​សុខុន​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

មេដឹកនាំ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​អះអាងថា ឆ្នាំ២០២០ មនុស្ស​គ្រប់រូប​អាច​ដំណើរ​ការប្រើ, បង្កើត និង​ចែករម្លែក​ព័ត៌មាន​និង​ចំណេះដឹង​ដើម្បី​ពង្រឹង​សិទ្ធិអំណាច​បុគ្គល, សហគមន៍, ឧស្សាហកម្ម និង​ប្រទេស សម្តៅ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ មេដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានកំណត់​នូវ​សកម្ម​ភាពជា​អាទិភាព​ដូចខាងក្រោម​នេះ ១. ការវិនិយោគ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ២. ច្នៃប្រឌិត​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ៣. លើកទឹកចិត្ត​ឲ្យ​ភាពជា​ដៃគូ​សាធារណៈ​និង​ឯកជន​មានគំនិត​ច្នៃប្រឌិត, ៤. លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ៥. ជម្រុញ​ឲ្យ​មានការ​បញ្ចូល​ប្រព័ន្ធ​ឌីជីថល, ៦. សម្រេច​ឲ្យ​បាន​អក្ខរកម្ម​ឌីជីថល​និង​ការកសាង​សម្ថ​ភាព ធនធានមនុស្ស​និង​ស្ថាប័ន។

កិច្ចប្រជុំ​កំពូល​នេះ បានទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ដោយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន២ភាគ៣នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក នោះ​គឺ​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៃ​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍។

បញ្ហា​ប្រឈម​ទាំងនេះ ក៏បានផ្តល់​ឱកាស​នូវ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ឲ្យ​មាន​លក្ខណៈ​ច្នៃប្រឌិត​និង​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ច្នៃប្រឌិត​ក្នុង​បំណង​ប្រែក្លាយជា​វិជ្ជមាន​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​ឆ្ពោះទៅរក​ការសម្រេចបាន​ចក្ខុវិស័យ​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នា​ឆ្នាំ២០២០ផងដែរ។

គួររម្លឹកថា នេះ​ជា​កិច្ចប្រជុំ​កំពូល​លើក​ទី៥របស់​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ដែល​បាន​ដឹកនាំ​ប្រកបដោយ​ភាពជោគជ័យ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅសំខាន់ៗរបស់ខ្លួន​ដើម្បី​ជួយ​ដល់​មនុស្ស​គ្រប់រូប​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដើម្បី​ផ្សាភ្ជាប់​និង​ពង្រឹង​តួនាទី​របស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍៕



ជំនួបថ្នាក់ដឹកនាំក្រសួងជាមួយឯកអគ្គរដ្ឋទូតចិន ​

​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង លោកជំទាវ ប៊ូ ជាង​ហ្គួ (BouJianguo) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា

ផែនការមេបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍អាស៊ានឆ្នាំ ២០១៥​

​សិក្ខា​សាលា​ស្តី​ពី​ផែនការ​មេ​បច្ចេក​វិទ្យាព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ ២០១៥​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ វិច្ចិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន

administrator | ថ្ងៃ ព្រហស្បតី៏ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 5049

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

ផែនការមេរបស់ ICT កម្ពុជា ឆ្នាំ២០២០

ថ្ងៃ ចន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩