ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ប្រាក់​ សុខុន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council: US-ABC) ដែលមានសមាសភាពជាតំណាងនៃក្រុមហ៊ុនល្បីៗរបស់សហរដ្ឋអាមេរិក ដូចជា៖ Coca Cola, Ford Motor, និង RMA Group ដឹកនាំដោយ​លោកស្រី KATHY Santillo នាយកគ្រប់គ្រងទូទៅនៃ US-ABC អមដោយតំណាងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ​ដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាព និងគោលនយោបាយអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជម្រុញឲ្យក្រុមហ៊ុនអាមេរិកចូលមកដាក់ទុនវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកគមនាគមន៍ និងព័ត៌មាន នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចមកកម្ពុជាលើកនេះ និងបានធ្វើការអធិប្បាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិវត្តន៍ផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅគោលដៅសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ និងបច្ចុប្បន្នភាពនៃការរៀបចំគោលនយោបាយ ព្រមទាំងបទដ្ឋានគតិយុត្តនានាដូចជា÷  សេចក្តីព្រៀងច្បាប់ទូរគមនាគមន៍, សេចក្តីព្រៀងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍បច្ចេកគមនាគមន៍ និងព័ត៌មាន, សេចក្តីព្រៀងគោលនយោបាយទូរគមនាគមន៍ និងការធ្វើសុខដុមនីយកម្មហ្វ្រេកង់ស៍ ៧០០MHz សម្រាប់បម្រើឲ្យអ៊ីនធឺណិតឥតខ្សែល្បឿនលឿន (wireless broadband) នាឆ្នាំ២០១៨, ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cambodia ICT master plan 2020) ដែលមានវិស័យអាទិភាពទាំងប្រាំ÷ ១)រដ្ឋាភិបាលអេឡិចត្រូនិក, ២)អប់រំតាមប្រព័ន្ធអេឡិចត្រូនិក(e-education), ៣)សន្តិសុខព័ត៌មាន, ៤)​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​(e-commerce), និង៥)ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិក(e-tourism)។
 
​លោកស្រី KATHY Santillo និងសមាជិកប្រតិភូបានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងបានធ្វើការពិភាក្សាបន្ថែមលើប្រធានបទមួយចំនួនទៀត ដូចជា÷ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អប់រំតាមប្រព័ន្ធអេឡិចត្រូនិក, និងតម្រូវការនៃការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់បម្រើឲ្យការងារធុរៈកិច្ចនានា។ លោកស្រី KATHY Santillo ក៏បានលើកឡើងផងដែរអំពីឱកាសសម្រាប់អាជីវកម្មធុនតូច និងមធ្យម(SMEs)នៅកម្ពុជា ក្នុងការទទួលបាននូវការបណ្តុះបណ្តាល​ជំនាញ និងការចែករំលែកបទពិសោធន៍ ដើម្បីឆក់យកសារៈប្រយោជន៍ពីសមាហរណកម្មអាស៊ាន តាមរយៈការចូលរួមទៅក្នុង “បណ្ឌិតសភាអាស៊ាន online”(online ASEAN academy)។

នៅទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញជាថ្មីឲ្យគណៈប្រតិភូ US-ABC ខិតខំលើកទឹកចិត្តវិនិយោគិនសហរដ្ឋអាមេរិកឲ្យពិចារណាលើការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ (e-commerce)  និងការទូទាត់តាមអេឡិចត្រូនិក(e-payment)


​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

administrator | ថ្ងៃ សុក្រ ទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 4150

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥