ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារទីស្តីការថ្មី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគារថ្មីរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីព្រះមុនីវង្ស ចន្លោះសាលារាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។

តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតចាប់ពីពេលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ រហូតមកទល់នឹងពេលនេះ គឺការសាងសង់សម្រេចបានប្រមាណជា ៥០% ហើយតាមគម្រោងនឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៦។

នាព្រឹកថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា  អគារវិទ្យាស្ថានជាតិដែល​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤នេះ ​នឹងត្រូវ​រួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៥នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងសង្កត់ធ្ងន់ ឲ្យក្រុមហ៊ុនម៉ាវការសាងសង់ទាំងអគារទីស្តីការក្រសួង ក៏ដូចជាអគារវិទ្យាសា្ថនជាតិ ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់ធ្វើយ៉ាងណាគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវបញ្ចប់ដំណើរការសាងសង់ឲ្យរួចរាល់តាមគម្រោង ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួម៕


​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

administrator | ថ្ងៃ ព្រហស្បតី៏ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 7190

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥