ក្រុមហ៊ុន Microsoft បានប្រកាសថា ប្រព័ន្ធដំណើរការ Windows 10 នឹងត្រូវបានដាក់ឲ្យដំណើរការទូទាំងពិភពលោកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដោយអ្នកប្រើប្រាស់ ប្រព័ន្ធដំណើរ Windows ចុងក្រោយបំផុត អាចធ្វើការតម្លើង Version ថ្មីនេះដោយឥតគិតថ្លៃ។
ជាមួយគ្នានោះ Touch-Friendly Windows 10 ដែលផ្តល់លក្ខណៈពិសេសក្នុងការផ្លាស់ប្តូរ ត្រឡប់ទៅមកនៃ Start Menu និងអាចដំណើរការបានលើគ្រប់ប្រភេទកុំព្យូទ័រ, Tablets និង Smartphones នោះបានក្លាយជាគោលដៅចុងក្រោយមួយក្នុងការទទួលបានប្រជាប្រិយភាព។
ប្រព័ន្ធដំណើរការនេះនឹងផ្តល់ជូនការតម្លើង Version ដោយឥតគិតថ្លៃចំពោះអ្នកកំពុងប្រើប្រាស់ ប្រព័ន្ធដំណើរការ Window 7 និង Window 8.1 ដោយការផ្តល់ជូននេះមាន គោលបំណងពង្រីកទីផ្សារអ្នកប្រើប្រាស់អោយបានកាន់តែច្រើន។
ក្រុមហ៊ុន Microsoft ក៏បានបញ្ជាក់ថែមទៀតថា កុំព្យូទ័រ និង Tablets ស៊េរីថ្មីដែលដំណើរការ ដោយ Window 10 នឹងត្រូវបានដាក់លក់នៅថ្ងៃទី២៩ ខែកក្កដា នោះផងដែរ ដោយឡែក ប្រព័ន្ធ ដំណើរការ Window 10 សម្រាប់ដំណើរការលើឧបករណ៍ដទៃនឹងត្រូវបានដាក់អោយប្រើប្រាស់ តាមក្រោយ៕
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩