លោកជំទាវ រស់ សូរក្ខា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុង ព្រឹត្តិការណ៍តាំងពិព័រណ៌ នៅប្រទេសម៉ាឡេស៊ី

          តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជំទាវ រស់ សូរក្ខា បានដឹកនាំគណៈប្រតិភូមួយក្រុមដែលមានសមាសភាពមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ២៥ រូប អញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ KL Converge 2015 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។  ព្រឹត្តិការណ៍នេះក៏មានសមាសភាពចូលរួមពីប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
          ព្រឹត្តិការណ៍តាំងពិព័រណ៌ KL Converge 2015 ត្រូវបានបើកជាផ្លូវការដោយឯកឧត្តមបណ្ឌិត Salleh Said Keruak រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងប្រព័ន្ធព័ត៌មានម៉ាឡេស៊ី ដោយមានមតិស្វាគមន៍ពី ឯកឧត្តម Houlin Zhao អគ្គលេខាធិការអង្គការ ITU។
          គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ បង្កើតជាវេទិការថ្នាក់តំបន់មួយ សម្រាប់ដាក់តាំងបង្ហាញផលិតផល/ គំនិតច្នៃប្រឌិតថ្មីៗ របស់ ប្រទេស នីមួយៗ  ចែករំលែកបទពិសោធន៍ល្អៗ    បង្កើតបណ្តាញការងារបង្កើត​ឱកាសវិនិយោគក៏ដូចជាបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអ្នកជំនួញក្នុង តំបន់។
          នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជ្រើសរើសអ្នកទៅចូលរួមតាំងពិព័រណ៌ ដែលមានសមាសភាពចំរុះមកពីស្ថាប័នផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចមានរាយនាមខាងក្រោម ៖
  1. ក្រសួងពាណិជ្ជកម្ម ដែលជាជ័យលាភីលេខ១ នៃពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៥ បានបង្ហាញពីប្រព័ន្ធដំណើរការចុះបញ្ជីពាណិជ្ជកម្ម Online,
  2. សហព័ន្ធICT បានឆ្លៀតយកឱកាសដ៏ល្អនេះបង្កើតទំនាក់ទំនងជាមួយបណ្តាក្រុមហ៊ុនក្នុងតំបន់ដើម្បីបង្កើន និងពង្រឹងការវិនិយោគ,
  3. ក្រុមហ៊ុន CamFirst Technologies Co., LTD បានបង្ហាញជូនអំពី កម្មវិធីកុំព្យូទ័រ CAMEMIS ដែលជាប្រព័ន្ធគ្រប់គ្រងការអប់រំតាមសាលា ដែលអភិវឌ្ឍន៍ដោយកូនខែ្មរពិតៗ,
  4. ក្រុមហ៊ុន CamAnt ដែលជាក្រុមហ៊ុនធុរកិច្ច បានបង្ហាញជូនពីកម្មវិធី“រៀនកកា” ដែលខ្លួនបានអភិវឌ្ឍន៍ឡើងសម្រាប់ប្រើនៅក្នុងឧបករណ៍ Tablet ដូចជា iPad និង Samsung ជាដើម,
  5. Aide et Action Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ បានបង្ហាញផលិតផល ”បណ្ណា-ល័យចល័ត” របស់ខ្លួន ដែលជា វេទិការប្រមូលផ្តុំដោយសៀវភៅជាច្រើនប្រភេទ សម្រាប់កូនខ្មែរអាននៅក្នុងឧបករណ៍ Tablet, និង
  6. Chibi ជាក្រុមហ៊ុនដែលមានជំនាញខាងផលិតមាតិការឌីជីថល បានបង្ហាញកម្មវិធីកម្សាន្តសម្រាប់ស្វែងរកមិត្ត/ គូរស្រករ តាមប្រព័ន្ធទូរស័ព្ទ ឈ្មោះ Chibi ៕


​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប​(​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប​(​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​)

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​នៅ​ទីស្តីការ​ក្រសួង​

administrator | ថ្ងៃ សុក្រ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2840

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥