ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលឧបករណ៍ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop

ក្នុងពិធីប្រគល់ទទួល ឧបករណ៍ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop ដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីទាំងមូលថា៖ FusionCloud Destop គឺជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយបង្អស់ដែលបង្កើតឡើងដោយក្រុមហ៊ុនហួវៃ ឬហៅថា  បច្ចេកវិទ្យាពពកFusionCloud Destop ​មានគុណសម្បត្តិច្រើនប្រការ ដូចជា ​ទិន្នន័យនានាត្រូវបានរក្សាទុកក្នុងម៉ាសីុនមេតែមួយ និងត្រូវបានការពារសន្តិសុខ​ប្រកបដោយសុវត្ថិភាពខ្ពស់, អ្នកប្រើប្រាស់អាចទាញយកទិន្នន័យរបស់ខ្លួនមកប្រើបាននៅគ្រប់ទីកន្លែង ដោយគ្រាន់តែមានគណនីផ្ទាល់ខ្លួនមួយសម្រាប់ចុះឈ្មោះចូល​ប្រើប្រាស់តាមរយៈម៉ាសុីនកូនណាមួយ ឬស្មាតហ្វូនក៏បាន, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៧០% (ប្រៀបធៀបនឹងការប្រើប្រាស់កុំព្យូទ័រលើតុធម្មតា), និងកាត់បន្ថយចំណាយក្នុងការទិញ Software និងHardware

លោក រេន ជានយុន (Ren Jianyun) តំណាងក្រុមហ៊ុនហួវៃ បានថ្លែងជម្រាបអង្គពិធីទាំងមូលថា លោកមានជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា FusionCloud Destop ដែលក្រុមហ៊ុនបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ ICT និងរដ្ឋាភិបាលអេឡិចត្រូនិច(E-government)នៅកម្ពុជា។ ក្រុមហ៊ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យា  ICT ឲ្យកាន់តែរីកចម្រើនថែមទៀត។ 

ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រគល់ FusionCloud Destop ចំនួន ៥០០ គ្រឿង និងម៉ាស៊ីនមេមួយគ្រឿង សរុបជាទឹកប្រាក់ប្រហែល ៧ សែនដុល្លារអាមេរិក ដែលក្រុមហ៊ុនហួវៃបានប្រគល់ជូនសម្តេចតេជោ មកឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកគ្រប់គ្រង និងចាត់ចែងប្រើប្រាស់។ ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុនហួវៃដែលតែងបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យ ICT នៅកម្ពុជា រួមមានទាំងការផ្តល់សម្ភារៈ និងការអភិវឌ្ឍធនធានមនុស្សពាក់ព័ន្ធនឹងវិស័យដ៏មានសារៈសំខាន់មួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងជាមួយនឹងក្រុមហ៊ុនហួវៃនាពេលកន្លងមក គឺជាផ្លែផ្កានៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងប្រទេសចិន។ ឯកឧត្តមសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង​ក្រុមហ៊ុនហួវៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលកន្លងមក ហើយសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យ ICT នៅកម្ពុជា ក្នុងបរិការណ៍ដែលអាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយ៕   



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

sambatousa | ថ្ងៃ ព្រហស្បតី៏ ទី ២៨ ខែ មករា ឆ្នាំ ២០១៦

ចំនួនអ្នកអាន 3650

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥