ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំសិក្ខាសាលាពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីពី "ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន" នៅថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៧៥ នាក់ មកពីបណ្តាសាលារាជធានី/ខេត្ត។

 ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 
សិក្ខាសាលានេះ សហការរៀបចំដោយនាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាមដូចជា៖
-  ស្ថានភាពនៃការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាល និងបញ្ហាប្រឈមសម្រាប់កម្ពុជា 
-  ស្វែងយល់អំពីសូច្ចនាករសំខាន់ៗក្នុងដាក់ដំណាត់ថ្នាក់ការអភិវឌ្ឍរដ្ឋាភិបាល
អេឡិកត្រូនិករបស់អង្គការ UNDESA
-  ស្វែងយល់អំពីជំហានក្នុងការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាល 
-  ស្វែងយល់អត្តប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធវេទិកាវែបសាយរួម (Common Web Portal Platform) ប្រព័ន្ធវេទិកាសេវាសាធារណៈ (Digital Service Platform) និងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណអ្នកចុះឈ្មោះប្រើសេវារួម (Common Single Sign On) 
-  កិច្ចពិភាក្សាតុមូលដើម្បីកំណត់បញ្ហាប្រឈម និងសំណូមពរអំពីយន្តរួមគ្នាមួយដើម្បីអភិរឌ្ឍវែបសាយ សេវាឌីជីថលប្រកបដោយជោគជ័យ និងចេរភាព
-  និងចែករំលែកចំណេះដឹងមូលដ្ឋានអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន រួមទាំងគន្លឹះសំខាន់ៗអំពីសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីម៉ែល បណ្តាញសង្គម និងវេបសាយ។ 
 


ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តម ជុន វ៉ាត បានលើកឡើងអំពីទិសដៅមូលដ្ឋានសំខាន់ពីរ ដាក់ចេញដោយគោលនយោបាយអភវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២០ ដែលគ្រប់បណ្តាក្រសួង/ស្ថាប័នត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២០គឺ ១. គ្រប់ក្រសួង/ស្ថាប័នរដ្ឋាភិបាលមានគេហទំព័រផ្ទាល់ខ្លួន ១០០% នៅឆ្នាំ២០២០ និង២. គ្រប់ក្រសួង/ស្ថាប័នរដ្ឋាភិបាលមានប្រព័ន្ធអ៊ីម៉ែលផ្ទាល់ខ្លួន ១០០% នៅឆ្នាំ២០២០។ ឯកឧត្តមក៏បានលើកឡើងអំពីសេវារបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដល់
បណ្តាក្រសួង/ស្ថាប័នដោយមិនគិតថ្លៃដូចជា ១. ការតភ្ជាប់ក្រសួង/ស្ថាប័នដោយបណ្តាញអ៊ីនធឺណិតល្បឿនលឿន ២. សេវាមជ្ឈមណ្ឌលទិន្នន័យរួមកំពុងផ្តល់សេវាបង្ហោះគេហទំព័រ អ៊ីម៉ែល និងសូហ្វវែរកម្មវិធីរដ្ឋាភិបាល ៣. សេវាតាមដាន និងជូនដំណឹងអំពីសុវត្ថភាពរាល់ប្រព័ន្ធដែលដាក់ដំណើរការក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤. សេវាប្រឹក្សាយោបល់អភិវឌ្ឍសូហ្វវែរកម្មវិធីសំរាប់រដ្ឋាភិបាលអេឡិកត្រូនិក ។ល។

ការអភិវឌ្ឍសេវាឌីជីថលគឺជាដំណើរក្នុងរយៈពេលវែង ដែលត្រូវអនុវត្តក្នុង៤ជំហានគឺ ជំហានទី១. ចាប់ផ្តើមផ្តល់ព័ត៌មាននិងនិតិវិធីអំពីសេវាអនឡាញ ជំហានទី២. ផ្តល់ព័ត៌មាន និតិវិធីអំពីសេវា និងទាញយកទំរង់បែបបទស្នើសុំសេវា ជំហានទី៣. ការប្រតិបត្តការសេវាតាមទំរង់ឌីជីថល (Online Form) ក្នុងលក្ខណៈដាច់ដោយឡែកម្តងមួយសេវាៗ និងជំហានទី៤.  ការប្រតិបត្តការសេវាតាមទំរង់ឌីជីថល (Online Form) ក្នុងលក្ខណៈរួមបញ្ចូលគ្នានូវសេវាដែលពាក់ព័ន្ធគ្នា(អ្នកស្នើសុំបំពេញតែ១ដង)។ បច្ចុប្បន្នកម្ពុជាសម្រេចបានជំហានទី១ ចំនួន ១០០% នៅថ្នាក់ក្រសួង និងចំនួន៥២% នៅថ្នាក់ខេត្ត ហើយការអភិវឌ្ឍធនធានមនុស្ស ការកំណត់និតិវិធីនិងយន្តការអនុវត្ត និងការជ្រើសរើស
បច្ចេកវិទ្យាឱ្យស្របតាមជំហាននីមួយៗគឺជាយន្តការធានាបានជោគជ័យក្នុងការអភិវឌ្ឍសេវាឌីជីថលប្រកបដោយចេរភាព។






























 


​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)​

​​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)

​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”​

​​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”

| ថ្ងៃ អង្គារ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 2729

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥