សិក្ខាសាលាស្ដីពី “គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងសិក្ខាសាលា “គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Benedict Cheung នាយកប្រតិបត្តិនៃមូលនិធិ Temasek អន្តរជាតិ, លោក Kong Wy Mun អគ្គនាយកសហគ្រាសសហប្រតិបត្តិការសិង្ហបុរី SCE និងសហការីមកពីប្រទេសសិង្ហបុរីមួយចំនួន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបង្គោលតំណាងមកពីបណ្តាក្រសួង/ស្ថាប័ន និងរាជធានី/ខេត្តទាំង២៥។



គម្រោងកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន-ដំណាក់កាលទី២ នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយមូលនិធិអន្តរជាតិ Temasek និងសហគ្រាសសហប្រតិបត្តិការសិង្ហបុរី SCE  ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ ស្ដីពី៖
-ការពង្រឹងសមត្ថភាពក្នុងការរៀបចំវេទិកាគេហទំព័រជាតិ
-ពង្រឹងសមត្ថភាពក្នុងការរៀបចំឯកសារស្ថាបត្យកម្មសហគ្រាសរដ្ឋាភិបាល។

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានបញ្ជាក់ថា នេះជាពេលវេលាដ៏សមស្របក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព រួមមាន ការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកម្ពុជាត្រូវទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្ម ជាពិសេសក្នុងបរិការណ៍នៃឧស្សាហកម្មទី៤។​ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញនិងលើកទឹកចិត្តសហការីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ត្រីបង្គោលតំណាងក្រសួងស្ថាប័ន និងរាជធានីខេត្តទាំង២៥ ត្រូវចូលរួមក្នុងក្រុមការងារអនុវត្តគម្រោងជាមួយទីប្រឹក្សាបច្ចេកទេសសិង្ហបូរីក្នុងបេសកកម្មទី២ ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅសម្រេចបាននូវការរៀបចំគេហទំព័រជាតិកម្ពុជា និងសេចក្តីណែនាំអំពីការធ្វើផែនការ និងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍សម្រាប់រាជរដ្ឋាភិបាល ដែលជាការចាប់ផ្តើមឌីជីថលរូបនីយកម្មរបស់កម្ពុជា៕
























 


​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)​

​​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)

​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”​

​​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”

Semtararath | ថ្ងៃ ចន្ទ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1145

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥