​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​



​ព្រឹក​ថ្ងៃពុធ​ ​១​១​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​កំពង់​លែង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ (​៧​មករា​ ​១​៩​៧​៩​ - ​៧​មករា​ ​២​០​១​៩​) ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ព្រមទាំង​មន្ត្រី​រាជការ​ ​កង​កំលាំង​ស្រុក​-​ឃុំ​-​ភូមិ​ សិ​សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ ​សរុប​ចំនួន​ ​១​៥​០​០​នាក់​។​



​មានប្រសាសន៍​សំណេះសំណាល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​រំលឹក​ថា​ ​ថ្ងៃ​៧​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​គឺជា​ថ្ងៃ​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សា​ស្រ្ត​របស់​ប្រជាជន​កម្ពុជា​ ​ដែល​បាន​វាយ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា​ដែល​បាន​កាប់​សម្លាប់​ ​និង​ធ្វើ​ទារុណកម្ម​ដែល​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត​ ​៣​លាន​នាក់​។​ ​រយៈពេល​ ​៣​ឆ្នាំ​ ​៨​ខែ​ ​និង​២​០​ថ្ងៃ​ ​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​ ​មានតែ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការរស់នៅ​ ​និង​ការ​បង្ខិតបង្ខំ​អោយ​ធ្វើការ​ហួសកម្លាំង​ ​ធ្វើ​ទារុណកម្ម​ ​និង​កាប់​សម្លាប់​អាយុជីវិត​ពលរដ្ឋ​តែប៉ុណ្ណោះ​។​ ​ថ្ងៃ​៧​មករា​ ​១​៩​៧​៩​ ​គឺជា​កា​របើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​និង​វឌ្ឍនភាព​សង្គម​។​ ​យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល​ ​យុទ្ធជន​ ​យុទ្ធនា​រី​នៃ​រណសិរ្ស​សាមគ្គី​ស​ង្រ្គោះ​ជាតិ​កម្ពុជា​ ​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ធ្វើការ​លះបង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​និង​ការពារ​នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​។​ 

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​ក្រោយ​បញ្ចប់​ស​ង្រ្គា​ម​ស៊ីវិល​ទាំងស្រុង​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការ​ស្តារ​ ​កសាង​ ​និង​អភិវឌ្ឍន៍​អោយ​រីក​ចម្រើន​លូតលាស់​ជាបន្តបន្ទាប់​។​ ​ក្រោមម្លប់​សន្តិភាព​ ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​លូតលាស់​ ​ដែល​ក្នុង​នោះ​ ​គឺ​ទំហំ​ពាណិជ្ជកម្ម​ ​និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង​ ​ធ្វើ​អោយ​កម្ពុជា​អាច​​​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង​៧​%​។​ ​នៅ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​​ដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ ​ជាពិសេស​កិច្ចការពារ​ ​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ ​និង​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ ​ការ​យកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​៕​





























លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុីវ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

Semtararath | ថ្ងៃ ពុធ ទី ១៦ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 958

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥