​​សេចក្ដីជូនដំណឹង​៖​ ស្ដីពី​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ឆ្នាំ​ ​២​០​១​៩​-​Cam​bo​d​i​a​ ​W​omen​ ​In​ ​T​e​c​h​ 2019

       "ស្រ្តី​កម្ពុជា​ដើម្បី​ការផ្លាស់ប្តូរ​ឌី​ជី​ថល​" ​ជា​ការ​ផ្តល់​កិត្តិយស​ ​និង​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នា​ពេល​កន្លងមក​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)​។​ ​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ជា​លើក​ទី​២​ ​សម្រាប់​ឆ្នាំ​២​០​១​៩​ ​បន្ត​ទៀត​។​ ​កម្មវិធី​នេះ​នឹង​បើកឱកាស​ដល់​សា​ធារ​ជន​ទូទៅ​ស្នើ​បេក្ខភាព​ស្រ្តី​គ្រប់រូប​ដែល​ខ្លួន​ទទួលស្គាល់​ថា​ជា​ស្រ្តី​គំរូ​ ​ស្ត្រី​ឆ្នើម​ ​និង​ស្ត្រី​សកម្ម​ ​បាន​ចូលរួម​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ ​ប​.​គ​.​ព​-​I​C​T​ ​ក្នុង​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់​កិត្តិយស​ជា​ "ស្រ្តី​ឆ្នើម​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​២​០​១​៩​" ​ពី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​បេ​ក្ខ​នារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​លើក​ក​ម្ពស់វិ​ស័យ​នេះ​ ​និង​ជំរុញ​ការចូលរួម​របស់​ស្រ្តី​ផ្សេងទៀត​ផង​ដែរ​។​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​ជ្រើសរើស​សម្រិតសម្រាំង​បេ​ក្ខ​នារី​ទាំងនោះ​ ​ហើយ​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​ស្រ្តី​ឆ្នើម​ក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​ដំបូងបង្អស់​មួយ​នៅ​កម្ពុជា​ "​Digital​ ​Cam​bo​d​i​a​" ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​។​

          ពានរង្វាន់​កិត្តិយស​សម្រាប់​ឆ្នាំ​២​០​១​៩​មាន​ ​០​៥​ប្រភេទ​៖​
         ១​. ​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ (​Cambodian​ ​Woman​ ​I​C​T​ ​E​n​t​rep​r​e​n​e​ur ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ ​និង​បាន​ធ្វើអាជីវកម្ម​ខាង​ផ្នែក​ ​ប​.​គ​.​ព​-​I​C​T​ ​ប្រកបដោយជោគជ័យ​មានការ​ទទួលស្គាល់​ក្នុងស្រុក​និង​អន្តរជាតិ​ ​ព្រមទាំង​សក្តានុពល​ក្នុង​ការពង្រីក​មុខរបរ​របស់​ខ្លួន​។​
         ២​. ​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​ ​ប​.​គ​.​ព​-​I​C​T​ (​Cambodian​ ​Woman​ ​I​C​T​ ​Engineer​ ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ជា​អ្នកដឹកនាំ​ដែល​មាន​ជំនាញ​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ ​មានការ​ច្នៃប្រឌិត​ខ្ពស់​ ​ហើយ​ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការប្រើប្រាស់​ជំនាញ​របស់​ខ្លួន​បម្រើ​ការ​ក្នុង​ស្ថាប័ន​ផ្សេងៗ​រហូតដល់​ពេល​បច្ចុប្បន្ន​។​
         ៣​. ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ឬ​សហគមន៍​ (​Cambodian​ ​Woman​ ​I​C​T​ ​For​ ​Community​ ​Award​) ​នឹង​ត្រូវ​ផ្តល់​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​មាន​ជំនាញ​បច្ចេកវិទ្យា​ ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​លះបង់​កម្លាំង​កាយ​ចិត្ត​ ​និង​ពេលវេលា​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដល់​សង្គម​ឬ​សហគមន៍​ ​ឬ​ ​ក៏​ជា​ស្រ្តី​ដែល​បាន​បង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​ ​បម្រើ​ដល់​ប្រយោជន៍​សង្គម​មិន​គិតថ្លៃ​។​
         ៤​. ស្រ្តី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ (​Creative​ ​Digital​ ​Contents​ ​Award​) ​ចំពោះ​ស្រ្តី​ដែល​មាន​ស្នាដៃ​អាច​បង្កើត​មាតិកា​ព័ត៌មាន​ (​M​u​l​t​i​media​ ​Content​, ​Digital​ ​Art​ ​and​ ​Design​ ​etc​.) ​ដែល​ប្លែក​ ​ហើយ​មានការ​ច្នៃប្រឌិត​ខ្ពស់​មានប្រយោជន៍​ដល់​សង្គម​ ​សេដ្ឋកិច្ច​ ​និង​វប្បធម៌​។​
         ៥​. ​ពន្លក​ថ្មី​ (​Girl​ ​Innovator​) ​ពានរង្វាន់​នេះ​ផ្តល់​ដល់​កុមារី​អាយុ​ក្រោម​១​៨​ឆ្នាំ​ ​អាច​ជា​បុគ្គល​ឬ​ជា​ក្រុម​ដែល​បាន​ច្នៃប្រឌិត​បង្កើត​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ពិសេស​ណាមួយ​។​

          ​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ខាងមុខនេះ​ដែរ​។​ ​
          សម្រាប់​ការ​ស្នើសុំ​បេ​ក្ខ​ភាពស្ត្រី​ឆ្នើម​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​សូម​ចុច​លើ​តំ​ដ​ភ្ជាប់​នេះ​ ​h​t​t​p​://cbr​d​.​go​v​.k​h​/​nomination​s ​ឬ​ ​
          អាច​ទំនាក់ទំនង​តាមរយៈ​សារ​អេឡិ​ក​ត្រូនិ​ក​ ​in​f​o@cbr​d​.​go​v​.k​h​
          ទូរស័ព្ទ​លេខ​ ​០​១​២​ ​៧​១​៧​ ​៣​១​៨​ ​ឬ​ ​០​៨​៦​ ​៤​៧​៨​ ​៧​៧​២​ ​៕​

​គណកម្មការ​រៀបចំ​កម្មវិធី​ ​សូម​រក្សា​សិទ្ធ​ក្នុង​ការ​កែប្រែ​កម្មវិធី​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជាមុន​ក្នុង​ករណី​ចាំបាច់​!



​សេចក្ដីថ្លែង​ការណ៍​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថ្កោលទោស​ ​ទណ្ឌិត​ ​សម​ ​រង្សី​​

​​សេចក្ដីថ្លែង​ការណ៍​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថ្កោលទោស​ ​ទណ្ឌិត​ ​សម​ ​រង្សី​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ ​ជាមួយ​ក្រុម​គ្រួសារ​សព​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​ប៊ូ​ ​ថង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ ​ជាមួយ​ក្រុម​គ្រួសារ​សព​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​ប៊ូ​ ​ថង​

សេចក្តីជូនដំណឹង៖ ស្តីពីអាហាររូបករណ៍ (Fellowship) ចូលរួមកិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានក្នុងការប្រើប្រាស់អុីនធើណេត (Internet Corporation for Assigned Names and Numbers - ICANN) នៅប្រទេសម៉ិចសិក​

​សេចក្តីជូនដំណឹង៖ ស្តីពីអាហាររូបករណ៍ (Fellowship) ចូលរួមកិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានក្នុងការប្រើប្រាស់អុីនធើណេត (Internet Corporation for Assigned Names and Numbers - ICANN) នៅប្រទេសម៉ិចសិក

សារលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទវហេតុដ៏សោកសង្រេងបាក់រលំអគារក្នុងខេត្តព្រះសីហនុ​

​សារលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទវហេតុដ៏សោកសង្រេងបាក់រលំអគារក្នុងខេត្តព្រះសីហនុ

សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ យាងចូល៨៤ព្រះវស្សា​

​សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ យាងចូល៨៤ព្រះវស្សា

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ២៤ ខែ មករា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 2440

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥