លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុីវ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​     ខេត្ត​កំពង់ឆ្នាំង​៖​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៩​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ ​អុីវ​តឹក​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​” ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ ​និង​ការ​គាំទ្រ​សង្គម​ ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ក្រុម​ការងារ​យេ​ន​ឌ័​រ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លោក​ ​លោកស្រី​ ​គណៈប្រតិភូ​អម​ដំណើរ​ ​ព្រមទាំង​សមាជិក​ជានា​រី​ចូលរួម​ ​សរុប​ ​១​០​០​នាក់​។​ 

     ​មាន​មតិ​សំណេះសំណាល​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុីវ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ប្រា​រ​ព្វ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​មាន​គោលបំណង​ ​រំលឹក​ដល់​សេចក្តីក្លាហាន​ ​និង​ការ​ខិតខំ​តស៊ូ​របស់​បុព្វបុរស​ជា​ស្ត្រី​ទូ​ទាំងសកល​លោក​ ​ដើម្បី​សិទ្ធិ​ ​សេរីភាព​ ​និង​តួនាទី​ ​ស្មើភាព​គ្នា​ ​រវាង​បុរស​ ​និង​ស្ត្រី​នៅ​ក្នុង​សង្គម​។​ ​សំខាន់​ជាង​នេះ​ទៀត​ ​ទិវា​​​នេះ​ ​ឆ្លុះបញ្ចាំង​ ​និង​អប​អរសាទរ​ ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​ក្នុង​ការ​លើក​ក​ម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម​ ​រួម​មាន​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​វប្បធម៌​ ​និង​នយោបាយ​ ​ព្រមទាំង​ដើម្បី​រៀបចំផែនការ​សម្រាប់​អនុវត្តន៍​បន្ត​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ​ឆ្ពោះទៅ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​ 

     ​ចុង​បញ្ចប់​នៃ​ពិធី​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ ​អុីវតឹក​ ​បាន​អញ្ជើញ​ចែក​អំណោយ​មួយ​ចំនួន​ ​ជូន​ដល់​បងប្អូន​ជានា​រី​ ​ដែល​បាន​ចូលរួម​ផង​ដែរ​៕​

 



​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

Semtararath | ថ្ងៃ សុក្រ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 109

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥