​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​ប្រទេស​អេស្ប៉ា​ញ​

     អេស្ប៉ា​ញ​៖​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ "​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​-​Mobile​ ​World​ ​Congress​ 2019-​M​W​C19" ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​-​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ា​ញ​។​ 

     ​មហាសន្និបាត​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ​ “​ប្រជាពលរដ្ឋ​ឌី​ជី​ថល​” ​ដែល​បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​បាន​ស្វែងយល់​ពី​អ្វី​ដែល​ជា​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ ​ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ ​ក៏ដូចជា​ផល​ប៉ះពាល់​នៃ​ប​ច្ច​ក​វិទ្យា​ថ្មី​ទៅលើ​កំណើន​សេដ្ឋកិច្ច​រយ​:​ពេលវែង​។​ ​ជាមួយគ្នា​នេះ​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក៏​មានការ​ដាក់​តាំង​ពិព័រណ៍​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​និង​ដំណោះស្រាយ​នានា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​5​G​ ​ដែល​ជា​ប្រធាន​បទ​ឈាន​មុខ​គេ​។​

     ​ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ទស្សនា​នូវ​ឧបករណ៍​ ​និង​ដំណោះស្រាយ​នានា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ទំនើប​ៗ​ចុងក្រោយ​ ​ដែល​បាន​ដាក់​តាំង​ពិព័រណ៍​ដោយ​ក្រុមហ៊ុន​នានា​នៅ​លើ​ពិភពលោក​។​

​     *គូស​បញ្ជាក់​ផង​ដែរ​ថា​ ​បណ្តា​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក​ ​មាន​ ​ចិន​ ​កូរ៉េ​ រុស្ស៊ី ​សហភាព​អឺរ៉ុប​ ​និង​បណ្តា​ប្រទេស​ដទៃទៀត​ ​កំពុង​ត្រៀម​ខ្លួន​ក្នុង​កា​រដាក់​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​នៅ​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នេះ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ក៏​កំពុង​ត្រៀម​ខ្លួន​ ​ហើយនឹង​អាច​ជា​ប្រទេស​ទី​១​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​មុនគេ​នៅ​ក្នុង​តំបន់​អា​ស៊ាន​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​អាស៊ី​អាគ្នេយ៍​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​អាស៊ី​អាគ្នេយ៍​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Semtararath | ថ្ងៃ ចន្ទ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 384

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥