​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​រៀបចំ​កម្មវិធី​ពង្រឹង​សមត្ថភាព​ម​ន្រ្តី​តំណាង​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​)

ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

     ​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ “​វិធីសាស្ត្រ​ ​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​” ​ដោយមាន​ការចូលរួម​ពី​ ​ម​ន្រ្តី​រាជការ​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​សរុប​ប្រមាណ​ ​៧​៥​នាក់​។​ ​សិក្ខាសាលា​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​អគ្គនាយកដ្ឋាន​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដែល​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​៖​ ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ - ​G​E​A​)​។​ 

​     គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​ផ្តោត​លើ​ការ​ពង្រឹង​ជំនាញ​ដល់​ម​ន្រ្តី​បង្គោល​តំណាង​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​អំពី​៖​

- ​ទិដ្ឋភាព​ទូទៅ​នៃ​វេទិកា​វេ​ប​សាយ​ជាតិ​ ​និង​គំរូ​ជោគជ័យ​របស់​អន្តរជាតិ​

- ​ពិគ្រោះ​យោបល់​អំពី​វិធីសាស្ត្រ​ ​យន្ត​ការ​ ​និង​ការ​រៀបចំផែនការ​អនុវត្ត​វេ​ប​សាយ​ជាតិ​ 

- ​សិក្ខាកាម​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​តំណាង​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ ​នឹង​ក្លាយ​ជាម​ន្រ្តី​ជំនាញ​ ​ក្នុង​ការចូលរួម​អនុវត្ត​រៀបចំ​វេ​ប​សាយ​ជាតិ​សំរាប់​កម្ពុជា​រួមគ្នា​។​ 

​     មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​ថ្លែង​ថា​ ​កម្មវិធី​កសាង​សមត្ថភាព​នេះ​ ​នឹង​ផ្តល់​នូវ​ឱកាស​ដល់​ម​ន្រ្តី​បង្គោល​ក្នុង​ការ​ស្វែងយល់​ ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​គំរូ​អនុវត្ត​ជោគជ័យ​របស់​អន្តរជាតិ​ ​និង​ផ្តល់​នូវ​ចំ​នេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​អំពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​រៀបចំផែនការ​ ​អនុវត្ត​វេ​ប​សាយ​ជាតិ​ ​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ​ដើម្បីនឹង​សហការ​រួមគ្នា​រៀបចំ​វេ​ប​សាយ​ជាតិ​កម្ពុជា​៕​



ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​នៅ​ទីស្តីការ​ក្រសួង​​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២​០​១​៩​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២​០​១​៩​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័​យ​ ​I​C​T​ ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​”​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័​យ​ ​I​C​T​ ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​”

លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​អនុញ្ញាត​ឲ្យ​តំណាង​ប្រតិភូ​ប្រៃសណីយ៍​វៀតណាម​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​អនុញ្ញាត​ឲ្យ​តំណាង​ប្រតិភូ​ប្រៃសណីយ៍​វៀតណាម​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Semtararath | ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 978

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥