​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​

​ព្រឹក​ថ្ងៃសុក្រ​ ​១​០​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019) ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ន្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ដល់​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​

​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​នេះ​ ​រៀបចំ​ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) ដោយមាន​ការ​គាំទ្រ​ដោយ​ ​​​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​ក្រសួង​ឧ​ស្ស​ហ​កម្ម​និង​សិប្បកម្ម​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​ ​រដ្ឋមន្ត្រី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អា​ស៊ាន​ ​សហគ្រាស​IT​ វិនិ​យោគិន​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​និង​វាគ្មិន​ល្បី​ៗ​ទាំង​ក្នុងស្រុក​ ​ក្នុង​តំបន់​ ​និង​ជុំវិញ​ពិភពលោក​ជាច្រើន​រូប​ទៀត​។​ 

​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019) ​បាន​ឆ្លុះបញ្ចាំង​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះទៅ​កាន់​របត់​ថ្មី​មួយ​ ​ដែល​ហៅថា​ ”​សេដ្ឋកិច្ច​ឌី​ជី​ថល​” ​និង​ត្រៀមលក្ខណៈ​ដល់​កម្ពុជា​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​នា​ឆ្នាំ​២​០​២​៥​។​ ​ក្នុង​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​នេះ​ផង​ដែរ​ ​ក៏មាន​ការរៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ ​ដែល​ផ្តោត​លើ​និន្នាការ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង​ ​និង​តម្រូវ​ការ​សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​ ​ក្រោម​ប្រធាន​បទ​ “​ការ​ត្រៀម​ខ្លួន​សម្រាប់​ឧស្សាហកម្ម​ជំនាន់​ទី​៤​” ​ផង​ដែរ​។​

*​គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​៖​ ​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​បាន​នាំមក​នូវ​គំនិតច្នៃប្រឌិត​ថ្មី​បំផុត​ ​និង​ទំនើប​បំផុត​នៅ​ក្នុង​បច្ចេកវិទ្យា​ឌី​ជី​ថល​មកកាន់​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ ​០​៣​ថ្ងៃ​ ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ​ ​ការយល់​ដឹង​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​។​ ​ថ្នាក់​ដឹកនាំ​ដែល​មាន​គំនិតច្នៃប្រឌិត​ ​និង​ចក្ខុវិស័យ​អន្តរជាតិ​មកពី​ផ្នែក​អាជីវកម្ម​ ​រដ្ឋាភិបាល​ ​និង​អ្នក​សិក្សា​ ​បាន​មក​ប្រមូលផ្តុំ​ពិភាក្សាគ្នា​ដើម្បី​បង្ហាញ​ពី​និន្នា​ករ​ ​និង​ការ​អភិវឌ្ឍន៍​ថ្មីៗ​នៅ​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ព្រមទាំង​ផ្តល់​គំនិត​ ​និង​ទស្សនវិស័យ​របស់​ពួកគេ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​៕​

 



ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​.​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ប្រទេស​វៀតណាម​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​.​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ប្រទេស​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)

​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​​

​​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Semtararath | ថ្ងៃ ចន្ទ ទី ១១ ខែ មីនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 226

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥