រាជធានីភ្នំពេញ៖ព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal មានរៀបចំសិក្ខាសាលាស្តីពី "ការពង្រឹងសមត្ថភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ វិស័យឯកជន សាកលវិទ្យាល័យ និងអង្គភាពពាក់ព័ន្ធប្រមាណ ៧០រូប។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សិក្ខាសាលានេះសហការរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនឹងក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងនៃរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងចំណងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងក្រសួងទាំងពីរ ហើយជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជាពាន់ព័ន្ធទៅនឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សិក្ខាសាលាក្នុងថ្ងៃនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវសារៈសំខាន់ នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ដែលមិនមែនតែនៅក្នុងកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងថ្នាក់តំបន់ និងសកលលោកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវការរីកចំរើន ដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា ក៏ដូចជាការវិវឌ្ឍនៃទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានជម្រុញនូវ ផលិតភាព ដែលអាចធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជារាស្រ្តកម្ពុជា។ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅតែបន្តជាចលករសំខាន់មួយនាថ្ងៃអនាគត ស្របពេលដែលកម្ពុជាបានកំពុងប្រឹងប្រែងបំលែងខ្លួនឯងទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងខណៈពេលដែល វិស័យបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន បាននាំមកនូវឱកាសថ្មីៗ វាក៏បាននាំមកនូវភាពងាយរងគ្រោះថ្មីៗផងដែរ។ ជាសកលការគំរាមគំហែងតាមប្រព័ន្ធអុីនធឺណិតកាន់តែមានភាពស្មុគស្មាញ ហើយផលប៉ៈពាលកាន់តែធ្ងន់ធ្ងរផងដែរ។ មិនមាននរណាម្នាក់ អាចគេចផុតពីការវាយប្រហារតាមប្រព័ន្ធអុីនធឺណិតបានឡើយ ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲ្យសមត្ថភាពធនធានមនុស្សរបស់យើងកាន់តែមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងតែកើតមានកាន់តែច្រើននៅលើអុីនធឺណិតក្នុងពេលបច្ចុប្បន្ន។
សិក្ខាសាលានឹងផ្តល់ជាចំណេះដឹងដល់អ្នកចូលរួមទាំងអស់ឲ្យ៖
(១). យល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះប្រព័ន្ធឌីជីថល និងការគំរាមគំហែង
(២). យល់ដឹងអំពីប្រភេទនៃការវាយប្រហារដែលអ្នកអាចជួបប្រទះ
(៣). ស្វែងយល់ដឹងអំពីវិធីសាស្ត្រក្នុងការស្វែងរកនូវចំនុចខ្សោយ និងការជួសជុល
(៤). យល់ដឹងអំពីច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានរបស់កម្ពុជា និងជប៉ុន
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើឲ្យអ្នកចូលរួមទាំងអស់ក្នុងអង្គសិក្ខាសាលា ធ្វើការប្រឹងប្រែងទាញយកចំណេះដឹង និងបទពិសោធន៍ឲ្យបានច្រើនពីអ្នកជំនាញដែលបានមកបង្ហាត់បង្ហាញក្នុងពេលនេះ៕
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រសណីយ៍និងទូរគមនាគមន៍ចូលរួមសន្និសីទសកលរបស់ UPU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាអាជីវកម្មប្រៃសណីយ៍ របស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន”
ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ប៉ូ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី៦៦ (ICANN66 Annual General Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះអាសយដ្ឋានអុីនធឺណិត នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩