ព្រឹកថ្ងៃអង្គារ ០៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នារៀបចំពិធីសូត្រមន្ត រាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
មានមតិសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានិវត្តន៍ជនដែលបានធ្វើពលីកម្មដ៏ធំធេងក្នុងការលះបង់កម្លាំងកាយ កម្លាំងប្រាជ្ញា ពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាងដោយមិនខ្លាចនឿយហត់ខិតខំប្រឹងប្រែងជំរុញការស្តារ និងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្តីសប្បាយរីករាយ និងស្នាមញញឹមរបស់យើងទាំងអស់គ្នាក្នុងពិធីនេះគឺបានមកដោយសារប្រទេសយើងមានសន្តិភាព និងស្ថេរភាពពេញលេញដែលបានមកពីការខិតខំទាំងលំបាក និងពុះពារគ្រប់ឧបសគ្គរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
*គូសបញ្ជាក់ផងដែរ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានឧបត្តម្ភជូននិវត្តន៍ជនដែលជាសមាជិកសមាគមបុគ្គលិកប្រៃសណីយ៍និងទូរគមនាគមន៍ទាំងអស់នូវទឹកប្រាក់ចំនួន ១០០.០០០រៀល ក្នុងម្នាក់ៗ៕
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន China Unicom Global ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “Shaping the Future of Entrepreneurship”
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩