​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​នៅ​ទីក្រុង​ម៉ា​នី​ល ​ប្រទេស​ហ្វីលីពីន​

​ប្រទេស​ហ្វីលីពីន​ ​៖​ ​នៅ​ថ្ងៃអង្គារ​ ​០​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​តុល​ ​ញ៉​ក់ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​កម្ពុជា​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​រយ​:​ពេល​ ​២​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​៩​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​។​ 

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​របៀប​វារ​:​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​៖​

- ​ពិភាក្សា​លើ​ចំណុច​សំខាន់​ៗ​ ​តាម​ការ​ប្រគល់​ភារកិច្ច​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​កាលពី​ថ្ងៃ​ទី​២​៨​-​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ប្រទេស​ថៃ​ ​ដែល​ផ្តោត​លើ​៖​

(​១​) ​ស្នើ​ពិចារណា​ប្តូរ​ឈ្មោះ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ (​T​E​L​M​IN​) ​ទៅជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​ (​២​) ​ពិនិត្យពិចារណា​លើ​ធាតុ​ចូល​ថ្មីៗ​ទៅ​ក្នុង​ផែនការ​មេ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​អា​ស៊ាន​ ​២​០​២​៥​ ​និង​ (​៣​) ​ពិនិត្យ​ ​និង​ពិចារណា​បង្កើត​ឱ្យ​មាន​យន្ត​ការ​កិច្ចពិភាក្សា​ជាមួយ​វិ​ស​័​យ​ដទៃទៀត​នៅ​ក្នុង​សសរស្តម្ភ​ ​សហគមន៍​សេដ្ឋកិច្ច​អា​ស៊ាន​ (​A​E​C) ​ទាក់ទង​នឹង​ប្រធាន​បទ​ ​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ ​៤​.​០​។​ 

-​ត្រួតពិនិត្យ​និង​ពិភាក្សា​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថិត​ក្នុង​ផែនការ​សកម្មភាព​២​០​១​៩​ ​ក្នុង​ក្របខ័ណ្ឌ​ផែនការ​មេ​អា​ស៊ាន​លើ​វិ​ស​័​យ​ ​I​C​T​ (​AIM​ 2020)

- ​ពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ ​របស់​មូលនិធិ​ ​I​C​T​ ​អា​ស៊ាន​

- ​ពិនិត្យ​ ​ពិភាក្សា​និង​កំណត់​គម្រោង​អាទិភាព​ ​ដែល​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ស្នើ​ឡើង​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២​០​២​០​ខាងមុខ​ ​ដោយ​ប្រើប្រាស់​កញ្ចប់​មូលនិធិ​ ​I​C​T​ ​អា​ស៊ាន​ 

- ​ពិភាក្សា​លើ​ការ​វាយ​តម្លៃ​ចុង​បញ្ចប់​លើ​ការ​អនុវត្ត​ផែនការ​មេ​ ​I​C​T​ ​អា​ស៊ាន​ 2020 (​AIM​-2020) 

- ​ពិនិត្យពិចារណា​ក្នុង​ការ​រៀបចំផែនការ​មេ​ ​I​C​T​ ​អា​ស៊ាន​ថ្មី​ (​AIM​ 2025)

- ​ពិភាក្សា​លើ​ប្រធាន​បទ​អាទិភាព​ ​ដើម្បី​ស្វែងរក​កិច្ច​សហការ​ជាមួយ​ដៃគូ​ខាងក្រៅ​ជាដើម​៕​



កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត​

​កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​​

​​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​

​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​​

​​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ មេសា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1046

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥