​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៦​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​ជាច្រើន​កុះករ​ផង​ដែរ​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជា​ក្រសួង​បច្ចេកវិទ្យា​ដែល​កំពុង​ត្រៀម​ខ្លួន​គាំទ្រ​ដល់​ក្របខណ្ឌ​គោល​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដោយ​ផ្តោត​លើ​ ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គាំទ្រ​វិ​ស​័​យ​ឌី​ជី​ថល​ ​ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិ​ក​ត្រូនិ​ក​ ​ការ​បង្កើត​ថ្នាល​ឌី​ជី​ថល​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរៈ​កិច្ច​ឌី​ជី​ថល​ ​និង​ទិន្នន័យ​បើកចំហ​។​ ​ក្នុង​ន័យ​នេះ​ ​ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ​ ​គឺជា​ការចាំបាច់​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ ​អោយ​ស្របតាម​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ ​និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​សង្ឃឹម​ថា​ ​កម្មសិក្សាការី​ទាំងអស់​នៃ​វគ្គ​បណ្តុះបណ្តាល​បឋម​ ​រយៈពេល​ ​៣​ថ្ងៃនេះ​នឹង​យក​នូវ​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការសិក្សា​ទៅ​ប្រើប្រាស់​ក្នុង​សា​ម៉ី​អង្គភាព​ ​និង​ព្យាយាម​ប្រើប្រាស់​អោយ​មាន​ប្រសិទ្ធ​ភាព​។​ ​លើស​ពី​នេះ​ទៀត​ ​កម្មសិក្សាការី​ ​ត្រូវ​ខិតខំ​សិក្សាស្រាវជ្រាវ​ ​និង​ពង្រីក​ការយល់​ដឹង​បន្ថែម​លើ​គោល​នយោបាយ​ ​និង​ក្របខណ្ឌ​គតិយុត្ត​ដែល​ពាក់ព័ន្ធ​នឹង​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​ធនធាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជ​ម្រុ​ញ​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិ​ស​័​យ​របស់​​​ក្រសួង​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ ​បាន​អញ្ជើញ​ប្រគល់​វិញ្ញា​បន​ប​ត្រ​ ​ជូន​ដល់​មន្ត្រី​កម្មសិក្សា​ចំនួន​ ​៦​៦​រូប​ ​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បឋម​នេះ​ ​ដោយ​ជោគជ័យ​ផង​ដែរ​៕​



​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទណយ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ដើម្បី​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទណយ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ដើម្បី​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​

​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​លើ​ការ​គ្រប់គ្រង​បណ្តាញ​ខាងក្នុង​ ​និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​” ​

​​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​លើ​ការ​គ្រប់គ្រង​បណ្តាញ​ខាងក្នុង​ ​និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​”

​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​”​

​​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​”

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ស្តីពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អ​ភិ​វ​ឌ្ឍន៍ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​មុនគេ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.,​L​t​d​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ស្តីពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អ​ភិ​វ​ឌ្ឍន៍ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​មុនគេ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.,​L​t​d​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 690

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥