​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទណយ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ដើម្បី​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​

​ប្រទេស​វៀតណាម​៖​ ​លោកជំទាវ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​សិក្សា​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​របស់​រៀ​ត​ណាម​។​ 

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​ប្រតិភូ​កម្ពុជា​ត្រូវ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​និង​បាន​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ N​guy​e​n ​Than​h​ ​H​un​g​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​វៀតណាម​ ​និង​បាន​សិក្សា​ស្វែងយល់​ពី​ច្បាប់​គោល​នយោបាយ​ ​បទដ្ឋាន​គតិ​យុត្តិ​ ​រចនា​ស​ម្ព័ន្ធ ​តួនាទី​ ​ភារកិច្ច​របស់​​​ក្រសួង​-​មន្ទីរ​នៅ​តាម​ខេត្ត​ ​និង​បទពិសោធន៍​នានា​នៃ​ការ​គ្រប់គ្រង​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​នា​ពេល​កន្លងមក​ ​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​មន្ទីរប្រៃសណីយ៍​នៃ​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​នៃ​ប្រទេស​វៀតណាម​។​

​ជាមួយគ្នា​នេះ​ ​ប្រតិភូ​ក៏បាន​ទស្សនកិច្ច​អំពី​ប្រតិបត្តិការ​ជាក់ស្តែង​នៃ​ប្រៃសណីយ៍​វៀតណាម​ ​នៅ​ថ្នាក់​ស្រុក​ ​និង​ឃុំ​ ​នឹង​ស្វែងយល់​ពី​សេវា​ផ្សេងៗ​ ​ដែល​ប្រៃសណីយ៍​វៀតណាម​ ​បាន​បំរើ​សេវា​ជូន​ប្រជាជន​ ​ទៅដល់​មូលដ្ឋាន​។​ ​ប្រតិភូ​ ​ក៏បាន​ទស្សនកិច្ច​នៅ​សហគ្រាស​ប្រៃសណីយ៍​វៀតណាម​ ​ក្រុមហ៊ុន​ ​V​e​it​t​e​l​ ​Post​ ​ក្រុមហ៊ុន​សាជីវកម្ម​ C​M​C ​ដែល​ផ្តល់​ដំណោះស្រាយ​ ​I​C​T​ ​នានា​លើ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ ​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស​E​MS​ ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ទទួល​នូវ​ព័ត៌មាន​ ​និង​បាន​ដក​បទពិសោធន៍​ ​ព្រមទាំង​ទស្សន​:​សំខាន់​ៗ​នៃ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​របស់​វៀតណាម​ ​ដែល​រួមចំណែក​ជា​ធាតុ​ចូលក្នុង​ការ​តាក់តែង​គោល​នយោបាយ​ ​និង​រៀបចំ​បទដ្ឋាន​គតិយុត្ត​សម្រាប់​ការ​គ្រប់គ្រង​ ​អភិវឌ្ឍន៍​វិ​ស​័​យ​ប្រៃសណីយ៍​នៅ​កម្ពុជា​ ​នា​ពេល​ខាងមុខ​៕​



​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)

កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

​កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត

កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​​

​កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​

​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​អាណត្តិ​ទី​៦​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​លើក​ទី​១​​

​​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​អាណត្តិ​ទី​៦​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​លើក​ទី​១​

Semtararath | ថ្ងៃ សុក្រ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1314

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥