​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​. ​ដើម្បី​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​ ​ក​.​ស​.​ទ​ ​និង​មូលនិធិ​ ​ស​.​អ​.

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​១​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​មូលនិធិ​ ​ក​.​ស​.​ទ​-U.S.O ​Fund​) ​និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​-CBR​D​ ​Fund​) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​ ​ក​.​ស​.​ទ​. ​និង​មូលនិធិ​ ​ស​.​អ.​ ​ដែល​បាន​អនុវត្ត​នា​ពេល​កន្លងមក​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ 

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​ដើម្បី​ផ្តល់​នូវ​គណនេយ្យ​ភាព​ ​តម្លា​ភាព​ទៅដល់​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​ជា​អ្នក​បង់​ថវិកា​វិភាគទាន​ចូលក្នុង​មូលនិធិ​ទាំងពីរ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​ឱ្យ​បាន​ជាប្រចាំ​ ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​ការងារ​ដែល​យើង​អនុវត្ត​សម្រេច​បាន​នា​ពេល​កន្លងមក​ ​ដែល​បាន​មកពី​ការប្រើប្រាស់​នូវ​ថវិកា​វិភាគទាន​មូលនិធិ​របស់​ពួកគាត់​ ​ដើម្បី​ឱ្យ​ពួកគាត់​បាន​ដឹង​យល់ច្បាស់​ពី​ការប្រើប្រាស់​នូវ​ថវិកា​វិភាគទាន​របស់​មូលនិធិ​ ​និង​កាន់តែ​មាន​ភាព​ជឿជាក់​មក​លើ​មូលនិធិ​នេះ​ថែមទៀត​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​នៅ​ក្នុង​ដំណើរការ​ការងារ​របស់​ក្រុមប្រឹក្សា​ភិ​បាល​ ​គឺ​យើង​បាន​យកចិត្តទុកដាក់​និង​គិតគូរ​ខ្ពស់​ដោយ​បាន​អនុវត្ត​ទៅតាម​នីតិវិធី​ទាំងអស់​ ​ព្រមទាំង​បាន​រៀបចំ​ជា​គោលការណ៍​និង​ផែនការ​ច្បាស់លាស់​ ​ហើយ​យើង​សង្កេតឃើញ​ថា​មាន​សមិទ្ធិ​ផល​ជាច្រើន​ដែល​បាន​លេចចេញ​ឡើងជា​រូបរាង​ដោយ​ការប្រើប្រាស់​ថវិកា​វិភាគទាន​ពី​មូលនិធិ​នេះ​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ដល់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ទាំងអស់​ដែល​កន្លងមក​នេះ​បាន​អនុវត្ត​ការងារ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​៕​



ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ សៅរ៏ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1231

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥