​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក ​វេទិកា​អភិវឌ្ឍន៍​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ (16​t​h​ ​APT​ ​T​e​l​e​communication​/​I​C​T​ ​Development​ ​Forum​ – ​A​D​F​-16) ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លោកស្រី​ ​Are​e​wan​ ​H​a​o​rang​s​i​ ​អគ្គលេខាធិការ​នៃ​សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​(​APT​) ​លោក​ ​លោកស្រី​ ​តំណាង​ប្រតិបត្តិ​ក​រវិ​ស័យ​ឯកជន​ ​ព្រមទាំង​ប្រតិភូ​ ​វាគ្មិន​ ​អ្នកជំនាញ​មកពី​ប្រទេស​ជា​សមាជិក​ប្រមាណ​ ​២​០​០​នាក់​។​

លោកស្រី​ ​Are​e​wan​ ​H​a​o​rang​s​i​ ​អគ្គលេខាធិការ​ ​APT​ ​បាន​ថ្លែង​ថា​ ​វេទិកា​ ​A​D​F​-16 ​និង​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ ​APT​ ​សម្រាប់​ឆ្នាំ​២​០​១​៨​-​២​០​២​០​ ​ជាពិសេស​លើ​សសរស្តម្ភ​ការ​តភ្ជាប់​ ​និង​ន​វា​នុ​វត្ត​ន៍​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​សំដែង​នូវ​ការ​អប​អរសាទរ​ ​និង​កោតសរសើរ​ចំពោះ​ ​APT​ ​ក្នុង​ខួប​លើក​ទី​៤​០​របស់​ខ្លួន​លើ​សមិទ្ធផល​សំខាន់​ៗ​ដែល​បាន​ធ្វើ​កន្លងមក​ ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​លើក​ក​ម្ពស់​គុណភាព​ជីវិត​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក៏ដូចជា​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​ ​និង​ផែនការ​សកម្មភាព​នានា​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២​០​១​៩​ ​ដល់​ឆ្នាំ​២​០​២​០​របស់​ ​APT​ ​និង​សេចក្តីថ្លែង​ការណ៍​រួម​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២​០​១​៩​ ​រួម​មាន​៖​

​១​). ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ដូចជា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ​៤​២​.​៦​៨​៣​គីឡូម៉ែត្រ​ ​ចំនួន​អ្នកប្រើប្រាស់​សេវា​ត​ទូរស័ព្ទ​ចល័ត​១​២​០​.​៨​២​% ​បើ​ធៀប​ជាមួយ​ប្រជាជន​សរុប​ ​និង​ចំនួន​អ្នកប្រើប្រាស់​សេវា​អុី​ន​ធើ​ណេ​ត​ចល័ត​ ​៨​៣​.​៧​៥​% ​បើ​ធៀប​ជាមួយ​ប្រជាជន​សរុប​

​២​). ​ការរៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ឆ្នាំ​២​០​២​៣​ ​ដែល​កំណត់​ទិសដៅ​នានា​ដូចជា​ការ​ផ្តល់​ព័ត៌មាន​ ​ពី​សេវា​សាធារណៈ​ឱ្យ​បាន​១​០​០​% ​នៅ​ដំណាច់​ឆ្នាំ​២​០​២​១​ ​ការ​ស្នើសុំ​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ On​line​ ឱ្យ​បាន​៥​០​% ​នៅ​ដំណាច់​២​០​២​៣​ ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថល​ដល់​មន្ត្រី​រាជការ​ចំនួន​ ​១​ម៉ឺន​នាក់​ ​នៅ​ឆ្នាំ​២​០​២​៣​

​៣​). ​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​លើ​អុី​ន​ធើ​ណេ​ត​

​៤​). ​ការ​បង្កើត​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍ ​និង​ប្រព័ន្ធ​ អេ​កូន​វា​នុ​វត្ត​ន៍ ​និង​

​៥​). ​ការ​ធ្វើ​ឌី​ជី​ថល​រូប​នី​យ​កម្ម​ក្នុង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​តាមរយៈ​ការ​ផ្សារភ្ជាប់​រវាង​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ជាពិសេស​សារៈសំខាន់​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័នរដ្ឋ​ វិ​ស័យ​ឯកជន​ ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​សម្រេច​បានការ​កាត់បន្ថយ​គ​ម្លា​ត​ឌី​ជី​ថល​ ​ការ​បង្កើត​គំរូ​អាជីវកម្ម​ថ្មីៗ​ ​ការ​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ ​និង​ការ​បង្កើត​ការងារ​កាន់តែ​ច្រើន​ ​ដែល​ផ្តល់​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​និង​សង្គម​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​វេទិកា​នេះ​នឹង​ផ្តោត​លើ​ប្រធាន​បទ​សំខាន់​ៗ​ដូចជា​៖​ ​បញ្ហា​ប្រឈម​ក្នុង​ការ​តភ្ជាប់​អុី​ន​ធើ​ណេ​ត​ល្បឿន​លឿន​នៅ​តំបន់​ប្រជុំជន​និង​ជនបទ​, ​ការ​ជំរុញ​ការ​តភ្ជាប់​អុី​ន​ធើ​ណេ​ត​មាន​ល្បឿន​លឿន​ តំ​លៃ​សមរម្យ​ ​និង​មាន​និរន្តរភាព​, ​ការផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការរៀបចំ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ​ដល់​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​បច្ចេកវិទ្យា​និង​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការ​បង្កើត​ប្រព័ន្ធ​អេកូ​សម្រាប់​ន​វា​នុ​វត្ត​ន៍, ​កា​រដាក់​ឱ្យ​ប្រើប្រាស់​អុី​ន​ធើ​ណេ​ត​នៃ​វត្ថុ​ក្នុង​តំបន់​និង​ពិភពលោក​ ​ហើយ​ក្នុង​ការប្រើប្រាស់​អុី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២​០​៣​០​ ​ផង​ដែរ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ (​APT​) ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​គណៈកម្មការសេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ ​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ (UN​E​S​CAP​) ​និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (​IT​U)​។​ ​ហើយ​ ​APT​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១​៩​៧​៩​ ​ដោយធ្វើ​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ​និង​អង្គ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ក្នុង​វិ​សស័​យ​ទូរគមនាគមន៍​ ​I​C​T​ ​និង​ន​វា​នុ​វត្ត​ន៍ ​ជាពិសេស​ ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​ចម្រើន​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ប្រកបដោយ​គុណភាព​និង​និរន្តរភាព​នៃ​ ​I​C​T​ ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ ​D​r. ​Lee​ Jon​g​-​H​w​a​ ​ចូល​ជួប​ដើម្បី​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ ​D​r. ​Lee​ Jon​g​-​H​w​a​ ​ចូល​ជួប​ដើម្បី​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​G​l​ob​a​l​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​G​l​ob​a​l​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​លើ​វិ​ស័យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​លើ​វិ​ស័យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ អាទិត្យ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 3724

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥