(ហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមមហាសន្និបាតវិសាមញ្ញសហភាពប្រៃសណីយ៍សកលលើកទី៣ (UPU Third Extraordinary Congress) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សហភាពប្រៃសណីយ៍សកល (UPU-Universal Postal Union) ជាភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការកណ្តាលនៅរដ្ឋធានីប៊ន(Berne) ប្រទេសស្វីស។ ហើយវេទិកាសហភាពប្រៃសណីយ៍សកល (UPU) ដើរតួនាទីយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍។ អង្គការអន្តរជាតិដ៏ចំណាស់មួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧៤ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះមានសមាជិកចំនួន១៩២ ប្រទេស។ លើសពីនេះក្រោមការសម្របសម្រួលរបស់សហភាពប្រៃសណីយ៍សកល (UPU) រដ្ឋសមាជិកភាគច្រើនលើសលុបបានសម្រេចបោះឆ្នោតតាមបណ្តាញប្រៃសណីយ៍គាំទ្រឱ្យមានមហាសន្និបាតវិសាមញ្ញសហភាពប្រៃសណីយ៍សកលលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូតំណាងរដ្ឋសមាជិកចំនួន១៣៥ ប្រទេសចូលរួម ដើម្បីពិនិត្យ និងពិចារណាកែសម្រួលប្រព័ន្ធទូទាត់ថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues) ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីប្រៃសណីយ៍សកល (The Universal Postal Convention) ដែលប្រទេសមួយចំនួនបានសម្តែងក្តីកង្វល់ចំពោះការបំពេញខាតនិងការបំផ្លាញទីផ្សារ ដោយប្រព័ន្ធទូទាត់ថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues) ដែលកំពុងអនុវត្តសព្វថ្ងៃ។
របៀបវារៈសំខាន់ៗសម្រាប់អង្គមហាសន្និបាតវិសាមញ្ញលើកទី៣នេះ គឺពិនិត្យនិងអនុម័តជ្រើសរើសយកជម្រើសណាមួយក្នុងចំណោមសំណើចំនួនបីផ្សេងគ្នាដែលក្រុមប្រទេសមាជិកមួយចំនួនបានស្នើឡើង រួមមាន៖
ជម្រើស (A). ពន្លឿនការផ្លាស់ប្តូរ អត្រាថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues Rate)នៃប្រព័ន្ធទូទាត់បច្ចុប្បន្ន
ជម្រើស (B). អនុញ្ញាតឱ្យរដ្ឋសមាជិកអនុវត្តនូវរបបស្វ័យប្រកាស (Self Declare) អត្រាថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues Rate)
ជម្រើស(C). ដាក់បញ្ចូលរវាងជម្រើសទាំងពីរខាងលើ (ជម្រើសA និងជម្រើសB) ពោលគឺ កែសម្រួលអត្រាថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅនិងអនុញ្ញាតឱ្យរដ្ឋសមាជិកអាចអនុវត្តរបបស្វ័យប្រកាស (Self Declare) ចំពោះអត្រាថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues Rate)បាន។
បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ និងតស៊ូមតិយ៉ាងស្វិតស្វាញទៅតាមរបៀបវារៈនីមួយៗដោយតម្កល់នូវស្មារតីធានានូវនិរន្តរភាពដល់ភ្នាក់ងារអន្តររដ្ឋាភិបាល ក្រោមឆ័ត្រអង្គការសហប្រជាជាតិដ៏ចំណាស់មួយនេះ អង្គមហាសន្និបាតវិសាមញ្ញ បានព្យាយាមសម្របសម្រួលរវាងក្រុមប្រទេសសមាជិកដែលមានជំហរផ្សេងគ្នាចំពោះការកែទម្រង់ប្រព័ន្ធទូទាត់ថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ (Terminal Dues) រហូតឈានទៅដល់ការឯកភាព អនុម័តជម្រើសរួមថ្មីមួយ ហៅថាជម្រើស V (V: Victory ជ័យជំនះ) ដែលរដ្ឋសមាជិកភាគច្រើនអាចទទួលយកបាន។
តាមរយៈការអនុម័តនូវជម្រើស V នេះ ចាំបាច់ត្រូវធ្វើវិសោធនកម្មមាត្រាខ្លះនៃអនុសញ្ញាប្រៃសណីយ៍សកល។ ក្នុងនោះ សេចក្តីសម្រេចសំខាន់ៗចំនួនបួនពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់ថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅ(Terminal Dues) រួមមាន៖ ទី(១).បទប្បញ្ញត្តិទូទៅ, (២).ស្វ័យប្រកាស (Self Declare of the Rates) អត្រាថ្លៃចែកចាយបញ្ញើឱ្យដល់គោលដៅចំពោះសំណុំបញ្ញើ (bulky letter ) និងកញ្ចប់តូច (small paket)ក្នុងក្របខ័ណ្ឌបញ្ញើប្រៃសណីយ៍ដែលជាប្រភេទទំនិញ E-commerce, (៣).បទប្បញ្ញត្តិស្តីពីលំហូរបញ្ញើប្រៃសណីយ៍ទៅវិញទៅមកដោយផ្ទាល់រវាងប្រតិបត្តិករប្រៃសណីយ៍ជាតិ (DO: Designated Operator )នៃប្រទេសសមាជិក និង (៤). បទប្បញ្ញត្តិស្តីពីលំហូរបញ្ញើប្រៃសណីយ៍ទៅវិញទៅមករវាងប្រតិបត្តិករប្រៃសណីយ៍ជាតិនៃប្រទេសសមាជិក ដោយឆ្លងកាត់ប្រទេសផ្សេង។
បន្ថែមពីនេះទៀត ការធ្វើវិសោធនកម្ម និងការកែសម្រួលបទប្បញ្ញត្តិគតិយុត្តមួយចំនួនខាងលើនឹងត្រូវផ្សព្វផ្សាយអនុវត្តទៅតាមក្របខ័ណ្ឌពេលវេលាជាក់លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ តទៅ៕
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រសណីយ៍និងទូរគមនាគមន៍ចូលរួមសន្និសីទសកលរបស់ UPU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាអាជីវកម្មប្រៃសណីយ៍ របស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន”
ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ប៉ូ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី៦៦ (ICANN66 Annual General Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះអាសយដ្ឋានអុីនធឺណិត នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩