ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ឆ្ពោះទៅ​កាន់​វត្ត​ចំនួន​ពីរ​ ​ក្នុងស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃសៅរ៍​ ​០​៦​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​ព្រមទាំង​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​រួម​ជាមួយ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ ​និង​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​គ្រប់ទិសទី​ ​មាន​សទ្ធា​ជ្រះថ្លា​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​ ​វត្ត​គង្គា​រាម​ ​ស្ថិតនៅ​ភូមិ​ចាស់​ ​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ទឹកផុស​ ​និង​ ​វត្ត​ទេពី​គិរី​ធម្មបាល​(​ហៅ​វត្តភ្នំ​ទេពី​) ​ស្ថិតនៅ​ភូមិ​កំពង់​បឹង​ ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​។​

​បន្ទាប់ពី​ធ្វើ​កិច្ច​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ​នៅ​លើ​ព្រះវិហារ​រួចមក​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​បាន​វេរ​អង្គ​កឋិន​ទាន​ ​និង​បច្ច័យ​សង្កត់​ត្រៃ​ ​ដល់​ពុទ្ធ​សីមា​ ​វត្ត​គង្គា​រាម​ ​ស្ថិតនៅ​ភូមិ​ចាស់​ ​ឃុំ​តាំង​ក្រសាំង​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយ​ទទួល​បាន​បច្ច័យ​សង្កត់​ត្រៃ​ ​ចំនួន​ ​៨​០​,​០​៦​៥​,​០​០​០​រៀល​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មាន​មតិ​សំណេះសំណាល​សាក​សួរសុខទុក្ខ​ជាមួយ​អាជ្ញាធរ​ដែនដី​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​កឋិន​ទាន​នៅ​ទីនោះ​។​ ​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​ ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ដឹកនាំ​ ​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​បញ្ញា​ ​និង​ស្មារតី​ក្នុង​ការ​ជំរុញ​ ​និង​គាំទ្រ​តាម​គ្រប់រូប​ភាព​ដល់​ក្រសួងធម្មការ​ ​និង​សាសនា​ ​ដែល​បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ​ ​ក្នុង​ការ​គ្រប់គ្រង​ ​និង​ដឹកនាំ​វិ​ស​័​យ​សាសនា​ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ​ទាំង​បរិមាណ​ ​និង​គុណភាព​ ​តាមរយៈ​ការ​បញ្ចូល​ ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ដែល​បាន​ចែង​ថា​ ​បន្ត​គោរព​សេរីភាព​ខាង​ជំនឿ​ ​និង​សាសនា​ ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ ​ដែល​ជា​សាសនា​របស់​រដ្ឋ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ ​លោកគ្រូ​-​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​យុវជន​កាយ​រិទ្ធ​ ​យុវជន​កាកបាទក្រហម​ ​យុវជន​ ​ស​.​ស​.​យ​.​ក​ ​ព្រមទាំង​ជូន​អំណោយ​មួយ​ចំនួន​ផង​ដែរ​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​រួម​នឹង​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អស់លោក​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​ ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស​ ​ក្នុង​ពុទ្ធ​សីមា​ ​វត្ត​ទេពី​គិរី​ធម្មបាល​(​ហៅ​វត្តភ្នំ​ទេពី​) ​ស្ថិតនៅ​ភូមិ​កំពង់​បឹង​ ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ ​ដោយ​បាន​ប្រគេន​បច្ច័យ​សង្កត់​ត្រៃ​យ៍​ចំនួន​ ​៨​០​,​០​០​០​,​០​០​០​រៀល​ ​ផង​ដែរ​៕



​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាក្ខន្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៦​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​នៅ​ខាងមុខ​វិមានឯករាជ្យ​ ​រាជធានី​ភ្នំពេញ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាក្ខន្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៦​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​នៅ​វិមានឯករាជ្យ​ ​រាជធានី​ភ្នំពេញ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ស្តីពី​ការ​គ្រប់គ្រង​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ ​ស្តីពី​ការ​គ្រប់គ្រង​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​នៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​និរន្តរភាព​ប្រចាំ​ឆ្នាំ​២​០​១​៨​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​នៅ​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​

Semtararath | ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 3298

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥