​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

​នា​ថ្ងៃអង្គារ​ ​០​៩​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​១​៩​ ​ឯកឧត្តម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ជំងឺ​អេដស៍​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​(​ប​.​ជ​.​អ​.​ក​.​ប​.​ទ​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​១​-​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​មន្ត្រី​រាជការ​ ​និង​និ​យោ​ជិ​ក​នៃ​មន្ទីរ​ ​ប​.​ទ​. ​ខេត្ត​ទាំងពីរ​​សរុប​ប្រមាណ​ ​៦​០​នាក់​។​

កម្មវិធី​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ផ្តោត​ទៅលើ​៖​

(​១​). ​ផ្តល់​ចំណេះ​ដឹង​អំពី​ ​ស្ថានភាព​ការ​រាលដាល​, ​អត្រា​ឆ្លង​, ​អត្រា​ម​រណៈ​ភាព​, ​អត្រា​ផ្ទុក​មេរោគ​អេដស៍​, ​ការ​ឆ្លង​ជំងឺ​, ​ការ​ការពារ​, ​ការ​ព្យាបាល​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ ​និង​បញ្ហា​ប្រឈម​ ​ព្រមទាំង​យុទ្ធសាស្ត្រ​ ​និង​គោលដៅ​បី​សូន្យ​(​គ្មាន​ការ​ឆ្លង​ថ្មី​មេរោគ​អេដស៍​ ​គ្មាន​ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ ​គ្មាន​ការរើសអើង​អ្នកជំងឺ​អេដស៍​)​ដើម្បី​រួមចំណែក​អនុវត្ត​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២​០​២​៥​។​

(​២​). ​ប្រភេទ​នៃ​គ្រឿងញៀន​ ​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ ​និង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​ ​ការ​ធ្វើ​ចរាចរ​ ​ការ​ជួញ​ដូរ​ ​ការ​សេព​គ្រឿងញៀន​។

(​៣​). ​ការចូលរួម​អនុវត្ត​លើ​ការងារ​ផ្សព្វផ្សាយ​ ​អប់រំ​អំពី​បញ្ហា​អេដស៍​ ​គ្រឿងញៀន​ ​និង​វិធានការ​ការពារ​ទប់​ស្កាត់​ ​ភាព​អវិជ្ជមាន​ទាំងពីរ​នេះ​ ​ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ ​តាម​វិ​ស័យ​ប្រៃសណីយ៍​និង​ទូរគម​នាម​គម​ន៍​។​

​​មាន​មតិ​សំណេះសំណាល​ក្នុង​ពិធី​បិទ​ការ​ផ្សព្វផ្សាយ​អប់រំ​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ ​ដែល​បាន​លើក​ជា​សំនួរ​ ​យ៉ាង​ផុលផុស​ ​ធ្វើឲ្យ​អង្គ​ពិធី​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​អត្រា​ចម្លង​ជំងឺ​អេដស៍​ត្រូវ​បាន​ធ្លាក់ចុះ​ដល់​០​,​៥​ភាគរយ​ ​នៃ​ប្រជាជន​ទូទៅ​ ​ផ្ទុយពី​បញ្ហា​គ្រឿងញៀន​ដែល​មានការ​កើន​ឡើង​ ​ទាំង​ការ​ជួញ​ដូរ​ ​និង​ការប្រើប្រាស់​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​លើកទឹកចិត្ត​ដល់​ ​លោក​ ​លោកស្រី​ ​ជា​មន្ត្រី​រាជការ​ ​និង​និ​យោ​ជិ​ក​ដែល​បាន​ចូលរួម​ ​ត្រូវ​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ក្នុងថ្ងៃនេះ​ ​ការពារ​ខ្លួនឯង​ ​និង​ក្រុម​គ្រួសារ​ ​ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​សុខុមាលភាព​សង្គម​៕



​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​​

​​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​

​កិច្ចប្រជុំ​ស្តីពី​ ​ផែនការ​សកម្មភាព​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ស្តីពី​ ​ផែនការ​សកម្មភាព​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Semtararath | ថ្ងៃ ចន្ទ ទី ២១ ខែ តុលា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 4224

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥