​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ជាលើកដំបូង​នៅ​កម្ពុជា​ ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ o​f​ ​E​n​t​rep​r​e​n​e​ur​ship​”

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃសុក្រ​ ​៣​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ក្រុមហ៊ុន​ ​Factory​ ​P​h​no​m​ ​P​e​n​h​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.) ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ជាលើកដំបូង​នៅ​កម្ពុជា​ ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ o​f​ ​E​n​t​rep​r​e​n​e​ur​ship​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​, ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​., ​តំណាង​ស្ថានទូត​, ​តំណាង​ក្រសួង​ពាក់ព័ន្ធ​, ​ដៃគូ​រ​អភិវឌ្ឍន៍​និង​សន្ទនា​, ​វិនិយោគ​គិ​ន​, ​អ្នកណែនាំ​ (​Mentor​s), ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​) ​និង​ក្រុម​ការងារ​ ​Seed​star​s ​សរុប​ប្រមាណ​ ​៤​០​០​នាក់​។​ ​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ទទួល​បាន​ការឧបត្ថម្ភ​ពី​មូលនិធិ​ ​ស​.​អ​. ​ដោយមាន​ការចូលរួម​វិភាគទាន​ពី​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​។​

​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​គឺជា​កម្មវិធី​ប្រកួតប្រជែង​ក​ម្រិ​ត​តំបន់​និង​ការ​បង្ហាញ​ពី​សក្តានុពល​ក្រុមហ៊ុន​ (​P​itching​) ​ដំណាក់កាល​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួតប្រជែង​ក​ម្រិ​ត​ពិភពលោក​ (​Seed​star​s ​G​l​ob​a​l​ ​Summit​ 2020)​។​ ​កិច្ចប្រជុំ​នេះ​រៀបចំ​ឱ្យ​មានការ​ជួបជុំគ្នា​រវាង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​s) ​មកពី​ប្រទេស​តំបន់​អាស៊ី​ចំនួន​១​៨​ប្រទេស​ ​និង​រាល់​បុគ្គល​ដែល​ចូលរួម​បង្កើត​និង​ជំរុញ​ ​E​co​system​ ​នៃ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ ​ហើយ​កិច្ចប្រជុំ​នេះ​ ​មាន​រយៈពេល​ ​០​៣​ (​បី​)​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​។​

​ក្នុង​ឱកាស​ថ្លែងសុន្ទរកថា​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​សម្រេច​ចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ក្នុង​គោលបំណង​ (​១​). ​ទាក់ទាញ​វិនិយោគ​គិ​ន​បរទេស​មក​វិនិយោគ​ជាមួយ​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​, (​២​). ​បង្ហាញ​អំពី​សមត្ថភាព​របស់​ ​T​e​c​h​ ​start​up​s ​និង​ ​t​e​c​h​ ​start​up​ ​E​co​system​ ​កម្ពុជា​, (​៣​). ​គាំទ្រ​ដល់​យុវជន​ដែល​មាន​ទេពកោសល្យ​ (​Young​ ​Talent​s) ​ក្នុង​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​និង​ចូលរួម​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​យុវជន​ខ្មែរ​ទៅកាន់​ពិភពលោក​, (​៤​). ​សម្របសម្រួល​ក្នុង​ការ​បង្កើត​បណ្តាញ​រវាង​ ​T​e​c​h​ ​start​up​s ​នឹង​ ​T​e​c​h​ ​start​up​s ​ក្នុង​តំបន់​ ​និង​ ​T​e​c​h​ ​start​up​s ​ជាមួយ​វិនិយោគ​គិ​ន​, ​និង​(​៥​). ​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​អាច​មានឱកាស​ពង្រីក​ខ្លួន​បន្ថែម​។​ ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ចតុ​កោណ​ទី​២​ ​អំពី​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, ​មុំ​ទី​៣​. ​អំពី​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​, ​ចំណុច​ទី​៦​ ​អំពី​ការ​អភិវឌ្ឍ​សហគ្រិន​ភាព​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ឌី​ជី​ថល​ដែល​ជា​បរិស្ថាន​អំណោយផល​ដល់​ការ​បង្កើត​ធុរកិច្ច​ថ្មីៗ​, ​ការ​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​ក្នុង​ធុរកិច្ច​ ​និង​ការ​បង្កើត​យន្ត​សហប្រតិបត្តិការ​សហគ្រិន​ភាព​ ​ក្នុង​ក្របខណ្ឌ​រាជរដ្ឋាភិបាល​ឬ​ភាពជា​ដៃគូ​ជាមួយ​វិ​ស័​យ​ឯកជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ ​Seed​star​s ​ដែល​បាន​សហ​ការរៀបចំ​កិច្ចប្រជុំ​ ​Seed​star​s ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ជាលើកដំបូង​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អ​ណ​ត្តិ​ទី​៦​នេះ​ ​បាន​កំណត់​គោលដៅ​អាទិភាព​របស់​ខ្លួន​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​បន្ត​រៀបចំ​បទបញ្ញត្តិ​, ​គោល​នយោបាយ​ ​និង​ដាក់​ចេញ​នូវ​សកម្មភាព​បន្តបន្ទាប់​ដើម្បី​ចាប់​យក​កាលានុវត្តន៍​ភាព​, ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ទី​ផ្សារ​ជំនួញ​, ​គ្រប់គ្រង​បរិយាកាស​ធុរកិច្ច​, ​និង​កាត់បន្ថយ​ហា​និ​ភ័យ​បង្ក​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​។​ ​ជាក់ស្តែង​ ​បន្ថែម​លើ​ការ​គាំទ្រ​តាមរយៈ​គោល​នយោបាយ​និង​បទបញ្ញត្តិ​ ​រាជរដ្ឋាភិបាល​ ​បាន​និង​កំពុង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សេដ្ឋកិច្ច​ឌី​ជី​ថល​ទាំង​ផ្នែករឹង​និង​ទន់​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​និង​ជំនាញ​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​និង​បរិ​បទ​ថ្មី​នៃ​សេដ្ឋកិច្ច​៕

 



​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​

​ពិធី​ចុះហត្ថលេខា​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ស្តីពី​ការ​ប្រគល់​ ​ទទួល​ស​ម្ភារៈ​បរិក្ខារ​ ​និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាត​តូច​ ​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​ថ្នាក់រៀន​ ​និង​កម្មវិធី​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ 5​G​​

​​ពិធី​ចុះហត្ថលេខា​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ស្តីពី​ការ​ប្រគល់​ ​ទទួល​ស​ម្ភារៈ​បរិក្ខារ​ ​និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាត​តូច​ ​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​ថ្នាក់រៀន​ ​និង​កម្មវិធី​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ 5​G​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជប៉ុន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​សំណើ​សុំ​ជួយ​សម្រួល​ដល់​អាជ្ញា​ប​ណ្ណហ្វ្រេ​កង់​ស៍ ​ដើម្បី​ ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​)​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​សំណើ​សុំ​ជួយ​សម្រួល​ដល់​អាជ្ញា​ប​ណ្ណហ្វ្រេ​កង់​ស៍ ​ដើម្បី​ ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​)

Semtararath | ថ្ងៃ ពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 898

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥