​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​កំពង់​លែង​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ (​៧​មករា​ ​១​៩​៧​៩​ - ​៧​មករា​ ​២​០​២​០​) ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ព្រមទាំង​មន្ត្រី​រាជការ​ ​កង​កំលាំង​ស្រុក​-​ឃុំ​-​ភូមិ​ ​សិស្សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ ​សរុប​ចំនួន​ ​១​៦​១​១​អង្គនា​ក់ (​ស្រី​៩​១​៣​នាក់​)​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​បាន​អាន​សុន្ទរកថា​ ​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​រំលឹក​ថា​ ​ថ្ងៃនេះ​ ​ជា​ថ្ងៃ​គ​ម្រប់​ខួប​ទី​៤​១​ ​នៃ​ទិវា​ជ័យជំនះ​ ​៧​ ​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​បាន​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​របស់​បន​ ប៉ុ​ល​ ​ព​ត​ ​សង្គ្រោះ​ជាតិ​ ​និង​ប្រជាជន​កម្ពុជា​ឲ្យ​មានជីវិត​រស់រាន​ឡើងវិញ​ ​រួចផុត​ពី​ការ​សម្លាប់​រង្គាល​នៃ​របប​ដ៏​សាហាវយង់ឃ្នង​បំផុត​នេះ​បាន​ទាន់ពេល​វេលា​ ​និង​បាន​បញ្ចប់​នូវ​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រទេស​កម្ពុជា​ ​ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​ ​គឺ​ឯករាជ្យ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​និង​វឌ្ឍនភាព​សង្គម​។​ ​យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល​ ​យុទ្ធជន​ ​យុទ្ធនា​រី​នៃ​រណសិរ្ស​សាមគ្គី​ស​ង្រ្គោះ​ជាតិ​កម្ពុជា​ ​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ធ្វើការ​លះបង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​និង​ការពារ​នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​បាន​បន្ត​ថា​ ​ក្រោយ​បញ្ចប់​ស​ង្រ្គា​ម​ស៊ីវិល​ទាំងស្រុង​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការ​ស្តារ​ ​កសាង​ ​និង​អភិវឌ្ឍន៍​អោយ​រីក​ចម្រើន​លូតលាស់​ជាបន្តបន្ទាប់​។​ ​ក្រោមម្លប់​សន្តិភាព​ ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​លូតលាស់​ ​ដែល​ក្នុង​នោះ​ ​គឺ​ទំហំ​ពាណិជ្ជកម្ម​ ​និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង​ ​ធ្វើ​អោយ​កម្ពុជា​អាច​​​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង​៧​.​១​%​។​ ​នៅ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​​ដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ ​ជាពិសេស​កិច្ចការពារ​ ​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ ​និង​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ ​ការ​យកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​បាន​គូស​បញ្ជាក់​ពី​ខ្លឹមសារ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែល​បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​ ​គឺ​ “ ​អរគុណ​សន្តិភាព​ “ ​ដែល​សម្តេច​យល់ឃើញ​ថា​ ​មាន​តម្លៃ​មិន​សាបសូន្យ​ ​មិនថា​កន្លងមក​ ​ថ្ងៃនេះ​ ​និង​ថ្ងៃក្រោយ​។​ ​មនុស្ស​ទាំងអស់គ្នា​ ​ត្រូវការ​សន្តិភាព​ ​លើកលែងតែ​ពួក​ភេ​រ​វក​រ​ប៉ុណ្ណោះ​ ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​ ​អរគុណ​សន្តិភាព​ ​បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​៕

 



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Semtararath | ថ្ងៃ អង្គារ ទី ០៧ ខែ មករា ឆ្នាំ ២០២០

ចំនួនអ្នកអាន 1775

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥