​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)

 

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​០​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​សរុប​ប្រមាណ​ ​១​០​០​នាក់​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មានប្រសាសន៍ថា​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ ​បាន​នឹង​កំពុង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សំខាន់​ៗ​ជាច្រើន​ដោយ​រាប់បញ្ចូល​ទាំង​វិ​ស​័​យ​ទូរគមនាគមន៍​ផង​ដែរ​ ​ដែល​បង្កើត​អោយ​មាន​បរិយាកាស​មួយ​ប្រកបដោយ​ការប្រកួតប្រជែង​ ​និង​មាន​បរិ​យា​ប័ន្ន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ពិធី​ចុះហត្ថលេខា​ ​នា​ថ្ងៃនេះ​បាន​បញ្ជាក់​អំពី​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់​​​ក្រសួង​ ​ក្នុង​ការ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​នា​ពេល​អនាគត​។​ ​ទន្ទឹម​នឹង​នេះ​វា​នឹង​បើកឱកាសឲ្យ​ភាគី​ដែល​ចូលរួម​ទាំង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​ពង្រីក​សក្តានុពល​ភាព​ការ​វិនិយោគ​របស់​ខ្លួន​ ​ដែល​អាច​ប្រើប្រាស់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ ​និង​ឯកជន​ប្រកបដោយ​សក្តានុពល​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ពិសេស​ឈាន​ទៅ​បង្កើត​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​រិះរក​គំនិត​ផ្តួចផ្តើម​គម្រោង​នានា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ជឿជាក់​ថា​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ C​F​OCN ​បន្ត​សហការ​ធ្វើការ​រួមគ្នា​ ​បង្កើត​ជា​គម្រោង​លេច​ជា​រូបរាង​ពិតប្រាកដ​ ​និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ​ហើយ​លទ្ធផល​នៅ​ថ្ងៃនេះ​ ​បាន​បញ្ជាក់​អោយ​ឃើញ​ពី​រួមចំណែក​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​នៅ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ឲ្យ​មានសន្ទុះ​ខ្លាំងក្លា​ ​និង​ដើរទា​ន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​​

​​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)​

​​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)

Semtararath | ថ្ងៃ ចន្ទ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០

ចំនួនអ្នកអាន 560

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥