​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​

 

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​តាម​វីដេអូ​នៃ​សន្និសីទ​ (​Video Conference​) ​ជាមួយ​លោក​ ​T​h​o​ma​s ​H​un​d​t​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​។​

​លោក​ ​T​h​o​ma​s ​H​un​d​t​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​នៅ​កម្ពុជា​ជាង​មួយ​ទ​ស្ស​វត្ស​កន្លងមក​នេះ​ដោយ​ក្រុមហ៊ុន​បាន​បង្កើន​ទុន​វិនិយោគ​ជាបន្តបន្ទាប់​ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ជូន​ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​ដើម្បី​បន្ត​ចូល​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។​ ​លោកនាយក​ប្រតិបត្តិ​ក៏បាន​បញ្ជាក់​អំពី​គុណ​តម្លៃ​របស់​ក្រុមហ៊ុន​ដោយ​ផ្តោត​លើ​តម្លា​ភាព​ ​និង​និរន្តរភាព​ ​ព្រមទាំង​ការ​បេ​ជ្ញា​ចិត្ត​គាំទ្រ​ដល់​កំណែ​ទម្រង់​ថ្មីៗ​របស់​​​ក្រសួង​។​

​ជា​កិច្ច​ចាប់ផ្តើម​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​និង​ប្រតិបត្តិ​ករ​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គំនិត​ផ្តួចផ្តើម​នានា​របស់​​​ក្រសួង​និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការរៀបចំ​និង​អនុវត្តន៍​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​, ​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​ក៏ដូចជា​ការ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគម​នាគ​ន៍​ឥ​តខ្សែ​ជំនាន់​ទី​៥​ (5​G​) ​និង​សេវា​អន​ឡា​ញ​ផ្សេងៗ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វៃ​ឆ្លាត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគម​នាគ​ន៍ ​ដើម្បី​ជា​មូលដ្ឋាន​រឹង​មាំ​មួយ​ក្នុង​ការ​កាត់បន្ថយ​គ​ន្លា​ត​ឌី​ជី​ថល​, ​និង​ការ​លើក​ក​ម្ពស់​ភាព​ប្រកួតប្រជែង​ជាតិ​ ​ជាដើម​។​ ​ដើម្បី​ជា​កម្លាំង​ច​លក​រ​បន្ថែម​ក្នុង​ការ​នាំ​យក​កម្ពុជា​ចូល​ទៅ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​គម្រោង​ប្រមូលផ្តុំ​ក្រុម​អ្នក​ទេពកោសល្យ​បច្ចេកវិទ្យា​ឌី​ជី​ថល​វ័យក្មេង​ (​Digital​ ​Talent​) ​ដែល​មាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់បណ្ឌិត​ ឱ្យ​ពួកគាត់​ធ្វើការ​សិក្សាស្រាវជ្រាវ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​បម្រើ​ដល់​ស្ថាប័នរដ្ឋ​ វិ​ស័​យ​អប់រំ​ ​និង​សហគមន៍​ជំនួញ​។



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)​

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ CCCC ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​​

​​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ CCCC ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ខេ​ម​ ​ជី​ អេ​ស​ អឹ​ម​ ខូ​អែ​ល​ ​ធី​ឌី​​

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ខេ​ម​ ​ជី​ អេ​ស​ អឹ​ម​ ខូ​អែ​ល​ ​ធី​ឌី​

Semtararath | ថ្ងៃ អង្គារ ទី ២១ ខែ មេសា ឆ្នាំ ២០២០

ចំនួនអ្នកអាន 969

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥