​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​

​រាជធានី​ភ្នំពេញ​ ​៖​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំសេចក្តី​ព្រាង​ ​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ពន្លឿន​ការពិភាក្សា​រៀបចំ​ឯកសារ​ទស្សន​ទាន​ (​Concept​ ​Paper​) ​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយ​ប​ន្សី​គ្នា​ជាមួយ​ក្របខ័ណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ ​ឌី​ជី​ថល​ ​ដែល​បាន​រៀបចំ​ដោយក្រុម​ការងារ​នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​។​ ​ឯកឧត្តម​ ​បាន​ចាត់​ឱ្យ​ក្រុម​ការងារ​ស្វែងយល់​ពី​និន្នាការ​នៃ​រដ្ឋាភិបាល​ឌី​ជី​ថល​របស់​ប្រទេស​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ព្រមទាំង​ស្វែងរក​ធាតុ​ចូល​បន្ថែម​ពី​អ្នកជំនាញ​ការ​ចំណានៗ​ ​ពាក់ព័ន្ធ​ការរៀបចំ​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ប្រមូល​ទិន្នន័យ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ ​ដែល​មាន​តំណាង​នៅ​ក្នុង​គណៈកម្មការ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដើម្បី​រៀបចំ​គោល​នយោបាយ​នេះ​ឱ្យ​មាន​លក្ខណៈ​មុត​ស្រួច​ ​និង​ឆ្លើយតប​តាម​តម្រូវ​ការ​ពិតប្រាកដ​ ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​។​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ក្រុម​ការងារ​ឱ្យ​បង្កើន​ល្បឿន​នៃ​ការរៀបចំ​គោល​នយោបាយ​នេះ​ ​ដើម្បី​ដាក់​ជូន​ ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​នា​ពេល​ខាងមុខ​។



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ អង្គារ ទី ២៨ ខែ មេសា ឆ្នាំ ២០២០

ចំនួនអ្នកអាន 1166

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥