ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​រសៀល​ ​ថ្ងៃ​ទី​១​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ ​ជាមួយ​ ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

​ក្នុង​ជំនួប​ពិភាក្សា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​និង​សង្ឃឹម​ជឿជាក់​ថា​ ​វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​ ​កម្ពុជា​ ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពី​​​រ​កម្ពុជា​-​សហរដ្ឋ​អា​មេ​រិ​ច​ ​ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​ពី​អាទិភាព​ការងារ​មួយ​ចំនួន​របស់​​​ក្រសួង​ ​ដូចជា​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ការ​ធ្វើ​ឌី​ជី​ថល​នី​យ​កម្ម​ផ្ទៃក្នុង​ក្រសួង​ ​ការ​កសាង​ធនធានមនុស្ស​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ល្អ​ទាំង​គុណភាព​ ​វិសាលភាព​ ​និង​ថ្លៃ​សេវា​ ​ដែល​មាន​ជាអាទិ៍​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ (​submarine​ ​cable​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ (​Backbone​ ​network​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ចែកចាយ​ (​Access​ ​Network​), ​និង​មាត់ច្រក​អ៊ី​ន​ធឺ​ណេ​ត​អន្តរជាតិ​ (​International​ ​Inter​net​ ​Gate​way​) ​ជាដើម​។​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក៏​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​ច្បាប់​បទដ្ឋាន​គតិយុត្ត​ ​ពាក់ព័ន្ធ​នានា​ ​ក្នុង​នោះ​ក៏​មានច្បាប់​ស្តីពី​សន្តិសុខ​ព័ត៌មាន​វិទ្យា​និង​យន្ត​ការ​សម្រាប់​អនុវត្ត​ច្បាប់​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ​ដោយឡែក​ទាក់ទង​នឹង​ វិ​ស​័​យ​ប្រៃសណីយ៍​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ការ​ពន្លឿន​នូវ​ការរៀបចំ​សេ​ច​ក្តិ​ព្រាង​ ​គោល​នយោបាយ​ប្រៃសណីយ៍​និង​ការរៀបចំ​វិសោធនកម្ម​ច្បាប់​ប្រៃសណីយ៍​ ​ដើម្បី​ ​ផ្តល់​សេវា​ប្រៃសណីយ៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​មាន​វិសាលភាព​គ្របដណ្តប់​រហូតដល់​ជនបទ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ពិសេស​ការ​​​ដឹកនាំ​របស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ផ្ទាល់​ ​និង​សង្ឃឹម​ថា​ចំណង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​ ​នឹង​កាន់តែ​រិ​ត​បន្តឹង​បន្ថែម​ទៀត​ ​និង​ទទួល​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ ​សម្រាប់​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​ដើម្បី​រំលឹក​ខួប​ចំណង​ការទូត​កម្ពុជា​-​អាមេរិក​លើក​ទី​៧​០​ ​នា​ឆ្នាំនេះ​ ​ស្ថានទូត​សហរដ្ឋអាមេរិក​ក៏បាន​លើក​នូវ​ប្រធាន​បទ​មួយ​ចំនួន​ ​ទាក់ទង​នឹង​ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដូចជា​បច្ចេកវិទ្យា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​សម្រាប់​កសិកម្ម​ ​និង​សម្រាប់​ការអប់រំ​ដល់​យុវជន​ជាដើម​។​ ​ជាមួយគ្នា​នេះ​ ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន​ ​ក៏​គ្រោង​នឹង​មក​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​អំឡុង​ខែកញ្ញា​ខាងមុខ​ដែរ​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ជឿជាក់​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​អាមេរិក​ ​នឹង​អាច​ជួយ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​លើ​ផ្នែក​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ដោយ​ប្រើ​បទពិសោធន៍​ដ៏​សម្បូរ​បែប​ដែល​ក្រុមហ៊ុន​ទាំងនោះ​មាននៅ​ជំ​វិញ​ពិភពលោក​។



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ ពុធ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២០

ចំនួនអ្នកអាន 552

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥