កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អំពី​ការងារ​បច្ចេកទេស​សិក្សាស្រាវជ្រាវ​អំពី​យន្ត​ការ​គ្រប់គ្រង​ ​និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ី​ន​ធឺ​ណិ​ត​(K​H​N​I​C) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​នៃ​ក្រុម​ការងារ​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​កិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​យន្ត​ការ​នៃ​នីតិវិធី​សម្រាប់​ការ​គ្រប់គ្រង​ ​និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អុី​ន​ធឺ​ណិ​ត​ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដើម្បី​ទទួល​បាន​បទពិសោធន៍​នានា​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ K​H​N​I​C ​ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា​ ​យន្ត​ការ​ការ​គ្រប់គ្រង​ ​និង​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ចុះបញ្ជី​អ៊ី​ន​ធឺ​ណិ​ត​ ​មាន​អង្គការ​ ​Inter​net​ ​Corporation​ ​for​ ​Assign​e​d​ ​Name​s ​and​ ​Number​s - ​I​CAN​N ​និង​ ​Inter​net​ ​Assign​e​d​ ​Number​s ​Authority​ - ​I​AN​A​ ​បាន​ប្រើប្រាស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ហើយក៏​មាន​ប្រទេស​វៀតណាម​ ​ប្រទេស​ថៃ​ ​ជាដើម​ ​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ថែម​ថា​ ​ដើម្បី​បង្កើត​ K​H​N​I​C ​គឺ​ត្រូវការ​ពេលវេលា​យូរ​ ​និង​ ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការសិក្សា​ស្រា​ជ្រាវ​បន្ថែម​ទៀត​ ​ដោយ​បច្ចុប្បន្ន​ការ​បង្កើត​ N​I​C ​នៅ​ប្រទេស​វៀតណាម​ ​គឺ​គេ​មាន​រៀបចំ​ជា​អគ្គនាយកដ្ឋាន​ដើម្បី​គ្រប់គ្រង​។​ ​ចំពោះ​ការងារ​ cc​T​L​D​ ​ជា​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ ​ហើយ​បច្ចុប្បន្ន​នីតិវិធី​នៃ​ ​ការ​ចុះឈ្មោះ​ ​Domain​ ​Name​ ​គឺ​អ្នកប្រើប្រាស់​ត្រូវធ្វើ​នៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ក្នុងរយៈពេល​១​០​ថ្ងៃ​ ​យោង​តាម​ ​ប្រកាស​របស់​ ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ហើយ​ការងារ​បច្ចេកទេស​ ​គឺ​ខាង​ទូរគមនាគមន៍​កម្ពុជា​ជា​អ្នក​អនុវត្ត​។​ ​ការរៀបចំ​ K​H​N​I​C ​ត្រូវធ្វើ​ ​ជា​ពីរ​ផ្នែក​គឺ​ផ្នែក​ទី​១​ ​ការ​ចុះឈ្មោះ​ ​និង​ផ្នែក​ទី​២​ ​គឺ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ ​I​P​ ​Address​ ​ត្រូវ​ប្រើ​រយៈពេល​យូរ​ ​ដោយ​ K​H​N​I​C ​យើង​អាច​ធ្វើ​ការសិក្សា​ពី​ប្រទេស​ថៃ​ ​ប្រទេស​វៀតណាម​ ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​ជុំវិញ​ប្រទេស​យើង​ដើម្បី​ឱ្យ​ដំណើរការ​ចុះឈ្មោះ​បាន​លឿន​ ​និង​ឆាប់រហ័ស​ដោយ​ប្រើ​ប្រព័ន្ធ​ចុះបញ្ជី​តាម​អ៊ី​ន​ធឺ​ណិ​ត​៕​

-​រូបថត​ ​និង​អត្ថបទ​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ទៅជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ សៅរ៏ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 1551

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥