​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃចន្ទ​ ​១​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (​ក្រសួង​ ​ប​.​ទ​.) ​និង​ជា​ប្រធាន​ក្រុម​ការងារ​ដើម្បី​សហ​ការរៀបចំ​ ​កែ​លម្អ​ ​និង​អភិវឌ្ឍ​ថ្នាល​ឌី​ជី​ថល​សម្រាប់​ផ្តល់​សេវា​អប់រំ​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​នៃ​ក្រសួង​ ​ប​.​ទ​. ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​ ​ដោយមាន​ការចូលរួម​ពី​ ​ឯកឧត្តម​ ​សាន​ ​វ​ឌ្ឍ​នា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ (​ក្រសួង​ ​អ​.​យ​.​ក​), ​អនុប្រធាន​និង​សមាជិក​ក្រុម​ការងារ​ដើម្បី​សហ​ការរៀបចំ​ ​កែ​លម្អ​ ​និង​អភិវឌ្ឍ​ថ្នាល​ឌី​ជី​ថល​សម្រាប់​ផ្តល់​សេវា​អប់រំ​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​នៃ​ក្រសួង​ទាំងពីរ​, ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​, ​តំណាង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​, ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​និង​តំណាង​ក្រុមហ៊ុន​ S​a​bay​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​មានប្រសាសន៍ថា​ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ស្នើសុំ​ ​កិច្ច​សហការ​ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​និង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​ដើម្បី​ទទួល​បាន​កញ្ចប់​សេវា​អុី​ន​ធឺ​ណិ​ត​ដោយ​មិន​គិតថ្លៃ​ក្នុង​អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​គោលដៅ​បម្រើ​ដល់​ ​e​-​Learning​ ​platform​ ​សម្រាប់​សិស្សានុសិស្ស​នៅ​តាម​វិទ្យាល័យ​ដែល​ស្ថិតនៅ​តាម​តំបន់ជនបទ​និង​តំបន់​ដាច់ស្រយាល​ដែល​ទទួល​បាន​សេវា​អុី​ន​ធឺ​ណិ​ត​មាន​ក​ម្រិ​ត​ ​និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ក្នុង​ការ​កែ​លម្អ​លើ​កម្មវិធី​ ​e​-​Learning​ ​platform​ ​ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​នា​ពេល​កន្លងមក​រវាង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​និង​ក្រុមហ៊ុន​ S​a​bay​។​

​គួរ​បញ្ជាប់​ផង​ដែរ​ថា​ ​e​-​Learning​ ​platform​ ​នេះ​នឹង​ត្រូវ​ដាក់​ជូន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដើម្បី​ពិនិត្យ​និង​សម្រេច​ ​មុននឹង​ដាក់​ឱ្យ​ដំណើរ​ការសាកល្បង​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​

-​រូបថត​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ទៅ​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ ពុធ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 1481

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥