​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​

 

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ ​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​ ​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ ​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ ​រៀបចំសេចក្តី​ព្រាង​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​កម្ពុជា​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ឌី​ជី​ថល​គឺជា​ដំណើរការ​នៃ​ការ​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​គ្រប់​ ​គ្រង​រដ្ឋាភិបាល​ ​និង​សេវា​សាធារណៈ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​សំដៅ​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​កិច្ចការរដ្ឋ​បាល​របស់​រដ្ឋ​ ​ការ​សម្រេច​ចិត្ត​ ​និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ វិ​ស័យ​ឯកជន​ ​និង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​តម្លា​ភាព​ ​គណនេយ្យ​ភាព​ ​និង​បរិ​យា​ប័ន្ន ​។​ ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​គឺជា​កិច្ចការ​អាទិភាព​មួយ​ដ៏​ចាំបាច់​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ​ក៏ដូចជា​សាកល​ភា​វូប​នី​យ​កម្ម​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថល​។​

ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ការរៀបចំ​ឯកសារ​ទស្សន​ទាន​នេះ​ ​និង​បាន​បញ្ជាក់​បន្ថែម​ ​ថា​រដ្ឋាភិបាល​ឌី​ជី​ថល​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ហើយ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការរៀបចំ​នូវ​ប្រព័ន្ធ​អភិបាល​កិច្ច​ឯកភាព​រួម​មួយ​ដែល​គ្រប់​ក្រសួង​-​ស្ថាប័ន​ បំ​ពេញមុខ​ងារ​រៀងៗខ្លួន​ជា​ទម្រង់​ឌី​ជី​ថល​។​ ​ឯកឧត្តម​ក៏បាន​ផ្តល់​ធាតុ​ចូល​បន្ថែម​ជាច្រើន​ទៀត​ ​ដើម្បី​ធានា​បាន​នូវ​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​សេចក្តីព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​សេចក្តីព្រាង​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ស្នើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ ​និង​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ពន្លឿន​ការងារ​ប​ញ្ជប់​សេចក្តីព្រាង​ឯកសារ​ទស្សន​ទាន​នេះ​ ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

-​រូបថត​ដោយ​ ​បូ​ ​ពន្លក​បញ្ញា​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ ពុធ ទី ២២ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 2210

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥