ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​ពិភាក្សា​នោះ​ ​ឯកឧត្តម​​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​​របស់​ ឯក​ឧ​ត្ត​ឯកអគ្គរដ្ឋទូត​ ​និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​អូស្ត្រាលី​ដែល​បាន​ ​និង​កំពុង​ចូល​រួមចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា​លើ​វិ​ស័យ​ កសិកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​សុខាភិបាល​ ​និង​វិ​ស័យ​ ​អប់រំ​ ​ជាពិសេស​ ​ការ​ផ្តល់​អា​ហា​រូប​រ​ណ៍ ​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូ​ស្រ្តា​លី​។​

ឯកឧត្តម​ឯកអគ្គរដ្ឋទូត ​បាន​សម្តែង​ការ​អប​អរសាទរ​ចំពោះ​ការ​ចូលកាន់​តំណែង​របស់​ ឯកឧត្តម​រដ្ឋមន្ត្រី​ ​ហើយ​រំពឹង​យ៉ាង​មុតមាំ​ថា​ ​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ​នឹង​ការ​កាន់តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ បាន​ជម្រាប​ជូន​ពី​កិច្ច​សហប្រតិបត្តិការ​ដែល​អូស្ត្រាលី​បាន​ធ្វើ​មកទល់​សព្វថ្ងៃ​លើ​វិ​ស័​យ​អាទិភាព​របស់​កម្ពុជា​ដូចជា​ ​សុខាភិបាល​ ​កសិកម្ម​ ​ការបោសសំអាត​មីន​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​អគ្គិសនី​ ​ទឹក​ស្អាត​ ​ជាដើម​ ​ហើយ​នា​ពេល​បច្ចុប្បន្ន​ ​ក៏បាន​យកចិត្តទុកដាក់​ផង​ដែរ​ ​លើ​វិ​ស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ ​ទីក្រុង​ឆ្លាតវៃ​ផង​ដែរ​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​​ ក៏​បាន​ចែក​រំ​​លែក​បទ​ពិសោធន៍​ល្អ​ៗ​អំពី​ការ​អភិ​ឌ្ឍន៍វិ​ស័យ​ទូរគមនាគមន៍​ ​ជាពិសេស​ការ​កសាង​ខ្សែ​កា​ប្លិ៍ក្រោម​បាត​សមុទ្រ​ដែល​ឯកឧត្តម​ ធ្លាប់​គ្រប់គ្រង​គម្រោង​នៅ​អូ​ស្រ្តា​លី​កន្លងមក​។​

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ការរៀបចំ​គោល​នយោបាយ​ ​ច្បាប់​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ ​ក្នុង​នោះ​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ច្បាប់​ស្តីពី​ប្រៃសណីយ៍​ ​ច្បាប់​ស្ដីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការ​រៀបចំផែនការ​បែងចែក​ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5​G​ ​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ក្រុង​ព្រះ​សី​ហ​នុ​ទៅ​ទីក្រុង​ហុងកុង​ ​ជាដើម​។​ ​នា​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្នើសុំ​ឱ្យ​ភាគី​មិត្ត​ ​បង្កើន​ការ​ផ្តល់​ ​អាហារូបករណ៍សិក្សា​នៅ​អូស្ត្រាលី​ ​ពិសេស​លើ​ជំនាញ​ ​I​C​T​ ​ព្រមទាំង​ពិចារណា​ជួយ​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័​យ​ ​I​C​T​ ​តាមរយៈ​វិទ្យ​ស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដែល​អាច​ប្រែ​កា្ល​យ​ជា​រាជបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​នា​ពេល​អនាគត​។​

-​រូបថត​ដោយ​ ​បូ​ ​ពន្លក​បញ្ញា​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ ចន្ទ ទី ១០ ខែ សីហា ឆ្នាំ ២០២០

ចំនួនអ្នកអាន 550

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥